បន្ទាប់ពីបង្ហាញវត្តមានរួមជាមួយ វណ្ណដា បណ្តាអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀងស្រីរ៉េប Suboi ។ មែនទែនទៅទម្រាំអាចឈានមកដល់ចំណុចកំពូលនាពេលបច្ចុប្បន្ន Suboi មានប្រវត្តិតស៊ូខ្លាំងថែមទាំងធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សាដែលត្រូវបានអតីតមិត្តប្រុសវា.យធ្វើបាបដោយសារភ្លើងប្រចណ្ឌ។

Suboi មានឈ្មោះពិតថា Hang Lam Trang Anh កើតនៅក្នុងឆ្នាំ១៩៩០ បច្ចុប្បន្នមានវ័យ៣៣ឆ្នាំ។ នាងបានរកឃើញខ្លួនឯងថាចូលចិត្តខាងវិស័យរ៉េបនៅអាយុ១៤ឆ្នាំ បន្ទាប់ពីចំណាយពេលរាប់ម៉ោងសិក្សាពីសិល្បករអន្តរជាតិដូចជា Eminem និង Will Smith។ នៅអាយុ១៧ ឆ្នាំនាងជាមួយនឹងឪពុកចេញពីការងារដោយសារតែឧបទ្ទវហេតុ មិនអាចផ្តោតលើអ្វីដែលខ្លួនឯងស្រលាញ់និងត្រូវបានបង្ខំឱ្យធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ។ នៅពេលនោះ Suboi បានស្គាល់បុរសម្នាក់នៅក្រៅប្រទេសតាមអនឡាញ ដែលក្រោយមកបានមកជួបគ្នានៅប្រទេសវៀតណាម។ ជារឿងនឹកស្មានមិនដល់មិត្តប្រុសរបស់នាងបានចាប់ផ្តើមវាយធ្វើបាបដោយសារតែភ្លើងប្រចណ្ឌ។ បន្ទាប់មកស្នាមរបួសអតីតកាលបានធូរស្រាលដោយនាងកប់ខ្លួនជាមួយភ្លេង។May be an image of 1 person

ក្នុងឆ្នាំ ២០០៩ អ្នកនិពន្ធបទចម្រៀងម្នាក់បានណែនាំអ្នករ៉េបវ័យក្មេងនេះទៅកាន់ក្រុមហ៊ុនកម្សាន្តមួយដែលគ្រប់គ្រងដោយ Duc Tri ដែលជាអ្នកនិពន្ធជនជាតិវៀតណាមដ៏ល្បីល្បាញ។ បើតាមសម្តីរបស់ Suboi តារារ៉េបដែលធ្វើការឱ្យក្រុមហ៊ុនកម្សាន្តអាជីពគឺជារឿងដ៏កម្រមួយព្រោះនៅពេលនោះហ៊ីបហបមានប្រជាប្រិយភាពតែលើវេទិកាអនឡាញមួយចំនួនប៉ុណ្ណោះ។

Suboi បានទទួលការសាទរទូទាំងប្រទេសបន្ទាប់ពី លេចមុខជាគ្រូបង្វឹកក្នុងកម្មវិធី “Rap Viet”។ ក្នុងទសវត្សរ៍ឆ្នាំ ២០១០ សារព័ត៌មានអន្តរជាតិដូចជា The Wall Street Journal និង The Guardian បានសាទរនាងថាជាអ្នកត្រួសត្រាយផ្លូវនៃហ៊ីបហបវៀតណាម។May be an image of 1 person

ប្រជាប្រិយភាព Suboi កាន់តែខ្លាំងឡើងបន្ទាប់ពីបានរួមការងារជាមួយតារាចម្រៀង Ho Ngoc Ha ដែលទាក់ទាញអ្នកគាំទ្រកាន់តែច្រើន។ ដោយមានបទពិសោធន៍ជីវិតឡើងចុះ តារារ៉េបរូបនេះក៏បានបញ្ចូលភាពសោកសៅរបស់យុវវ័យចូលក្នុងតន្ត្រីរបស់នាងផងដែរ។

ជាងមួយទសវត្សរ៍មកនេះ Suboi បានព្យាយាមនាំវិស័យ hip-hop វៀតណាមទៅកាន់ពិភពលោក។ ក្នុងឆ្នាំ ២០១៥ នាងបានប្រាប់កាសែត Wall Street Journal ថាហ៊ីបហបវៀតណាមមានច្រើនទៀតដើម្បីផ្តល់ជូន ទោះបីជាឧស្សាហកម្មតន្រ្តីភាគច្រើនគ្របដណ្តប់ដោយ K-pop ក៏ដោយ។No photo description available.

ក្នុងឆ្នាំ ២០១៦ នៅឯកិច្ចប្រជុំមួយរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Barack Obama និងយុវជនវៀតណាមនៅទីក្រុងហូជីមិញ Suboi បានមានឱកាសសួរលោកអូបាម៉ានូវទស្សនៈរបស់នាងអំពីសារៈសំខាន់នៃសិល្បៈ និងវប្បធម៌សម្រាប់ប្រទេសមួយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិនៅពេលដែលនាងផ្ទុះឡើងក្នុងការរ៉េប។

មួយឆ្នាំក្រោយមក Suboi បានចូលទៅក្នុងបញ្ជីទស្សនាវដ្តី Forbes ជាតារាវ័យក្មេងមានឥទ្ធិពលអាយុក្រោយ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ី។ ភាពល្បីល្បាញនេះបានផ្តល់ឱកាសឱ្យ Suboi រួមការងារជាមួយតារាចម្រៀងជប៉ុនដ៏ល្បីល្បាញ Utada Hikaru ក្នុងបទចម្រៀងរបស់នាង “Too Proud” ក្នុងឆ្នាំ២០១៨ ។ នាងបានក្លាយជាសិល្បការិនីវៀតណាមដំបូងគេដែលបង្ហាញខ្លួនក្នុងកម្មវិធី Vogue Japan និងក្នុងភាពយន្តឯកសារស្តីពីហ៊ីបហបអាស៊ីក្នុងឆ្នាំ ២០១៩ផងដែរ។May be an image of 2 people and text

អ្វីដែលអ្នកមួយចំនួនអាចរៀនសូត្រពីតារាចម្រៀងរ៉េបល្បីឈ្មោះរូបនេះបានគឺជាឃ្លាដ៏មានអត្ថន័យរបស់ Suboi ដោយនាងបានលើកឡើងថា «ខ្ញុំប្រកួតប្រជែងជាមួយខ្លួនខ្ញុំក្នុងវិស័យតន្ត្រី ខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយថាមពល និងគំនិតរបស់ខ្ញុំ ខ្ញុំត្រូវតែធានាថាថ្ងៃនេះខ្ញុំធ្វើបានល្អជាងកាលពីម្សិលមិញ និងម្សិលមិញទៀត ហើយក្លាយជាកំណែថ្មីដែលល្អសម្រាប់ខ្លួនខ្ញុំ»។ ដែលមានន័យថាពេលដែលយើងធ្វើមិនបានល្អនៅថ្ងៃនេះយើងមិនត្រូវបោះបង់ឡើយ ហើយត្រូវតស៊ូជាបន្តទៀតនិងធ្វើវាឱ្យកាន់តែបានល្អ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Suboi ត្រូវបានគេដាក់នាមឱ្យថា QEEN OF RAP នៃប្រទេសវៀតណាមទាំងការរ៉េបជាភាសាវៀតណាមជាមួយអង់គ្លេសតារាចម្រៀងរូបនេះពិតជារ៉េបបានល្អនិងយ៉ាងស្ទាត់ជំនាញ៕May be an image of 2 people, beard and text