យោងតាមគណនីផ្លូវការរបស់លោកដែលមានឈ្មោះថា Iman-KH បានប្រកាសពីការរង់គ្រោះដោយអំពើហឹង្សា ដែលបានប្រព្រិត្តិលើរូបលោកនី ណាក់ នៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃ វេលារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពេលដែលពួកគាត់បានជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី នៅជិតវត្តចំពុះក្អែក ត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6A4En4d25iXAa4VkgG5yklxqAAk4_YYil6FHBr0XD0Mv9tn9jSNiJHM0HxqzWMJMJE5WNOnYXk8KCMrDvObpyjsaHNWbdy3jXA8bD0XaVhiLN2OC8aUKiLcjeG5yLitA5QMLfZ2UeHDhYZde8lTxe-thFUqGKPVuUZkU3wBm4macecJKENAnrZ7J8hgC/s2048/378310050_335733815679769_1965782574812797071_n.jpgយោងតាមការរៀបរាប់ពីភរិយារបស់លោកបានបញ្ជាក់អោយដឹងថា មានជនល្មើសមិនស្គាល់មុខមានគ្នាបួនប្រាំនាក់ បានជិះម៉ូតូទៅបុកម៉ូតូរបស់គាត់ចំពីក្រោយ បណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនល្មើសទាំងនោះបាន ព្រួតគ្នាវាយដំលើរូបគាត់បណ្តាលអោយរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

យោងតាមការរៀបរាប់របស់ភរិយាលោកបានអោយដឹងថា៖ នៅពេលនេះអាការៈរបស់លោកនីណាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ និង កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនឈ្មោះ ថា ណាត្រាបឹងទំពន់ផ្លូវ371។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mTx9Mn90u4UCmpERsWEEnKLPriTPCqOZNKbv122-oHocNtC-pZFwEF8KG6AMMODwhwg7Ul8R82n73xv-nTxdIgx5uwuINapko1CY9AADRQSPb1MtWdBmQ08MEaP9yXgiDeJybxoyrwh6Ju_0UEMPuQYNtUQIGmTBUF6zpR2Q6r_hTrqRiMvNCq2hOVt3/s1280/378376174_830704481830374_5790475877324723086_n-2.jpgតាមសំណេរខាងលើភរិយារបស់លោកនី ណាក់បានសសេរនៅលើបណ្តាញសង្គមថា ស្វាមីរបស់គាត់រងរបួសធ្ងន់ត្រង់ក្បាល៥កន្លែង និងរងរបួសដៃ និងជើងផងដែរ ហើយលទ្ធផលយ៉ាងណានៅមិនទាន់ដឹងប្រាកដនៅឡើយទេត្រូវរង់ចាំការថតស្កេនពីលោកគ្រូពេទ្យទើបដឹងលទ្ធផល។

ឆ្លៀតក្នុងឪកាសនោះផងដែរ ភរិយាលោក នី ណាក់ ក៏បានលើកដៃអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចទាំងអស់សូមមេត្តាជួយស្វែងរកជនដៃដល់ជាជនល្មើស និងសូមរកយុត្តិធម៌ជូនដល់ប្តីរបស់គាត់ផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR1LLsMxL5FINOFNxeauLrl3tFzreT-li6ggdM4LF_5NI3QtfG5lJs7CCjoFVOyVWurs0HcVJRuXnF44P4Ze84BBrz4tySZg50JT6rWPcpCSxzAsrCZ8jZsaCj5AMSwM9P7NrE5-iHoxbqtO_fOgpliwRy-A5tT7dpficP4PVoZ99uIffm6IIlmikc32T2/s1280/2023-09-12%2019.35.14.jpgសូមរំលឹកផងដែរថាកន្លងមកលោកនី ណាក់ (Iman-KH) ដែលជាអ្នកចូលចិត្តបញ្ចេញយោបល់និងមត្តិរិៈគន់ឥតសំចៃមាត់នៅលើបណ្តាញសង្គម និងក៏ជាអ្នកដែលតែងតែជួយផ្សព្វផ្សាយ អំពីបច្ចេកទេសកសិកម្មដល់ប្រជាជនខ្មែរបានដឹងនិងរៀនពីរបៀបធ្វើកសិកម្មតាមសម័យទំនើប និងក៏ធ្លាប់ជាប់ពន្ធធគារ១៨ខែពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិតពីកសិកម្មផងដែរ។