អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាការស្នាក់នៅរបស់ Jennie សមាជិក BLACKPINK នៅរដ្ឋ Utah ត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយយប់។
នៅថ្ងៃទី ១ ខែកញ្ញា Jennie បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់នាង អំឡុងពេលដំណើរកម្សាន្តនៅសហរដ្ឋអាម៉េរិក។ ដំណើរកម្សាន្តលើកនេះរបស់ Jennie កាលពីថ្ងៃទី៤ ខែកញ្ញា អ្នកនិយមលេងអ៊ីនធឺណិតបានជីកសួរយ៉ាងច្រើនពីតួលេខដែលត្រូវចំណាយក្នុងការស្នាក់នៅរមណីយដ្ឋានដែល Jennie បានទៅកម្សាន្តពីព្រោះទីនោះពិតជាមានភាពស្រស់ស្អាត និងការរៀបចំបានយ៉ាងល្អ។
តាមការលើកឡើងពីអ្នកគាំទ្រ រមណីយដ្ឋានដែល Jennie ស្នាក់នៅត្រូវបានគេដឹងថាជាសណ្ឋាគារ និងរមណីយដ្ឋានលំដាប់ផ្កាយប្រាំដ៏ប្រណីត នៅរដ្ឋ Utah សហរដ្ឋអាម៉េរិក ដែលជារមណីយដ្ឋានស្ងប់ស្ងាត់យ៉ាង ល្អឥតខ្ចោះសម្រាប់ការផ្សងព្រេង និងការសម្រាកលំហែលើវាលខ្សាច់ប្រកបដោយសុវត្ថិភាព។
សណ្ឋាគារ និងរមណីយដ្ឋាន នេះត្រូវបានគេដឹងថាជាមធ្យមថ្លៃ ៤,៤៩២ ដុល្លារក្នុងមួយយប់សម្រាប់ថ្ងៃធម្មតា និង ៤,៧៧០ដុល្លារ ក្នុងមួយយប់ក្នុងអំឡុងពេលចុងសប្តាហ៍។ នៅថ្ងៃខ្លះ ការស្នាក់នៅទីកន្លែងនេះអាចឈានដល់ ៧,៨០០ ដុល្លារក្នុងមួយយប់ផងដែរ។
បន្ទាប់ពីដឹងតម្លៃដែល Jennie ស្នាក់នៅហើយអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួកគេបានបញ្ចេញមតិជាច្រើននិងអ្នកខ្លះទៀតក៏ពោលច្រណែននិងចង់បានជីវិតដូចជានាងដែរស្នាក់នៅមួយយប់របស់នាងអ្នកផ្សេងទៀតអាចចាយបានរាប់ខែឯណោះ៕![]()










