ប្រទេសថៃ៖ បន្ទាប់ពីទទួលបានការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅ។
លោក Srettha Thavisin បានអង្គុយពីរតំណែង គឺតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
ដូចនេះ ទាក់ទិននឹងប្រាក់បំណាច់របស់លោក Srettha Thavisin យោងតាមការស៊ើបអង្កេតឆ្នាំ ២០១៣ អំពីអត្ថប្រយោជន៍របស់សមាជិកសភា ដែលបានមកពីការពិនិត្យតាមបញ្ជីមុខតំណែង ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនរបស់មន្ត្រីនយោបាយ បានបង្ហាញថា មន្ត្រីនយោបាយនឹងទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់តាមមុខតំណែងដូចខាងក្រោម៖
• ដោយតំណែងនាយករដ្ឋមន្ត្រី ទទួលបានប្រាក់បៀវត្សរ៍ ៧៥.៥៩០ បាត អត្រាប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ៥០.០០០ បាត សរុប ១២៥.៥៩០ បាតក្នុងមួយខែ (ជាង ៣,៥៤៥ ដុល្លារ)។
• ចំពោះតំណែងរដ្ឋមន្ត្រីវិញ ទទួលបានប្រាក់បៀវត្សរ៍ ៧៣,២៤០ បាត អត្រាប្រាក់បៀវត្សរ៍ ៤២,៥០០ បាត សរុប ១១៥,៧៤០ បាតក្នុងមួយខែ (ជាង ៣,២៦៧ ដុល្លារ)។
ដូច្នេះហើយពេលបូកបញ្ចូលប្រាក់សម្រាប់តំណែងទាំងពីរគឺនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នោះមានន័យថា លោក Srettha Thavisin ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ សរុបចំនួន ២៤១.៣៣០ បាត (ស្មើជាង ៦,៨១៣ ដុល្លារអាមេរិក)៕/cloudfront-us-east-2.images.arcpublishing.com/reuters/6PN45CGZ2NNZRBGSMYWPPKPDKA.jpg)
ប្រភព៖sanook










