ប្រទេសថៃ ៖ ម្ចាស់ចម្ការមង្ឃុត និងទុរេននៅខេត្តភាគខាងត្បូងប្រទេសថៃបានប្រឈមនឹងបញ្ហាតម្លៃផ្លែឈើធ្លាក់ចុះ ហើយពួកគេនិយាយថា ឈ្មួញកណ្តាល និងអ្នកទទួលទិញផ្លែឈើនាំគ្នាបន្ថោកតម្លៃ ជាពិសេស មង្ឃុត ។ កាលពីមុន ការទិញ-លក់មង្ឃុតនៅចម្ការ គឺមានតម្លៃ៣៥បាតក្នុង១គីឡូក្រាម ប៉ុន្តែនៅដើមខែកញ្ញា ឆ្នាំ២០២៣ តម្លៃធ្លាក់មកនៅត្រឹមតែ៥បាតប៉ុណ្ណោះ ទើបធ្វើឱ្យម្ចាស់ចម្ការនៅខេត្ត Nakhon Si Thammarat យកមង្ឃុតមកចាក់ចោលដើម្បីអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហា ។ชาวสวนนครศรีฯ นำมังคุดนับตันเททิ้งหน้าอำเภอ สุดทนราคาร่วง กก.ละไม่ถึง 5 บาท

ម្ចាស់ចម្ការមង្ឃុតនៅខេត្ត Nakhon Si Thammarat បានយកមង្ឃុតប្រមាណ២តោនមកចាក់ចោលនៅមុខសាលាស្រុកព្រំគីរី ដើម្បីអំពាវនាវឱ្យថ្នាក់ខេត្ត Nakhon Si Thammarat និងនាយកដ្ឋានពាណិជ្ជកម្មជួយដោះស្រាយរឿងទីផ្សារ ។ ការចាក់ចោលមង្ឃុតនេះ ក្រោយពីតម្លៃមង្ឃុតធ្លាក់ចុះនៅសល់ត្រឹមតែ៥បាតក្នុង១គីឡូក្រាម ដោយសារឈ្មួញកណ្តាល និងអ្នកទទួលទិញមង្ឃុតក្នុងតំបន់រួមគ្នាបន្ថោកតម្លៃធ្វើឱ្យកសិករជួបបញ្ហា ។ชาวสวนนครศรีฯ นำมังคุดนับตันเททิ้งหน้าอำเภอ สุดทนราคาร่วง กก.ละไม่ถึง 5 บาท

ម្ចាស់ចម្ការមង្ឃុតប្រាប់ថា ពេលមុន ការទិញ-លក់មង្ឃុតនៅចម្ការមានតម្លៃចាប់ពី៣០បាត ដល់៣៥បាតក្នុង១គីឡូក្រាម ប៉ុន្តែក្រោយមក តម្លៃក៏ធ្លាក់ចុះជាបន្តបន្ទាប់ នៅសល់ត្រឹមតែ១០បាតក្នុង១គីឡូក្រាម ហើយវាក៏ធ្លាក់ចុះមកត្រឹម៨បាតក្នុង១គីឡូក្រាម ។ នៅកន្លែងមួយចំនួន អាជីវករទិញមង្ឃុតក្នុងតម្លៃត្រឹមតែ៥បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ដោយពួកគេនិយាយថា មិនអាចនាំចេញទៅក្រៅប្រទេសបាន ដូច្នេះ វាផ្ទុយគ្នានឹងតម្រូវការទីផ្សារក្រៅប្រទេសជាក់ស្តែង ។ ក្រោយពីប្រទះឃើញទីផ្សារក្រៅប្រទេសមានតម្រូវការផ្លែមង្ឃុតខ្ពស់ ការបន្ថោកតម្លៃលើកនេះ កសិករជឿថា អាជីវករ និងអ្នកទទួលទិញបានរួមគ្នាបន្ថោកតម្លៃ ទើបកសិករអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយដើម្បីគ្រប់គ្រងតម្លៃលើទីផ្សារ និងមិនឱ្យគេដើរខ្សែលើ ។ชาวสวนสุดทน ขนมังคุดเททิ้งข้างถนนหมดคันรถ ฟังเหตุผลแล้ว น่าเห็นใจจริงๆ

ចំណែកម្ចាស់ចម្ការមង្ឃុតនៅខេត្តយ៉ាឡាប្រាប់ថា តម្លៃមង្ឃុតបានធ្លាក់ចុះមកនៅត្រឹមតែ១០បាតក្នុង១គីឡូក្រាម ដោយសារឈ្មួញកណ្តាលបន្ថោកតម្លៃមង្ឃុតរបស់កសិករ ។ ហេតុនេះ គាត់ក៏ឈប់លក់មង្ឃុតបន្តទៀត ហើយទុកឱ្យអ្នកភូមិបេះយកទៅហូប ព្រោះមិនរួចថ្លៃឈ្នួលបេះ និងការដឹកជញ្ជូន ។ កន្លងមក គ្មានស្ថាប័នណាមកជួយដោះស្រាយទេ និងបណ្តោយឱ្យគាត់ប្រឈមនឹងបញ្ហាបែបនេះ ។ชาวสวนสุดทน ขนมังคุดเททิ้งข้างถนนหมดคันรถ ฟังเหตุผลแล้ว น่าเห็นใจจริงๆ

រីឯម្ចាស់ចម្ការទុរេននៅស្រុកបានណាំងស្តា និយាយថា កាលពីដើមខែសីហា ឆ្នាំ២០២៣ គាត់អាចលក់ទុរេនឱ្យឈ្មួញចាប់ពី១៤៥បាត ដល់១៥០បាតក្នុង១គីឡូក្រាម ហើយធ្វើឱ្យម្ចាស់ចម្ការសង្ឃឹមថា នឹងទទួលបានប្រាក់ចំណេញ ក្រោយពីកាត់ថ្លៃចំណាយផ្សេងៗដូចជា ថ្លៃទឹក, ថ្លៃភ្លើង, ថ្លៃជី និងឈ្នួលបេះទុរេន ។ ប៉ុន្តែបច្ចុប្បន្ន ឈ្មួញកណ្តាលបានបន្ថោកតម្លៃទុរេននៅសល់ត្រឹមតែ៨០បាត ទៅ៩០បាតក្នុង១គីឡូក្រាម ហើយឈ្មួញកណ្តាលនិយាយថា មានបញ្ហាការនាំចេញទៅកាន់ទីផ្សារប្រទេសចិន គឺចិនផ្អាកនាំចូលទុរេនថៃ ៕ ប្រភព ៖ Thai PBS