អាហារគ្រប់ប្រភេទបានជួយផ្តល់ថាមពលដល់រាងកាយ ប៉ុន្តែថាមពលដែលរាងកាយទទួលបានអាចខុសៗគ្នា ខណៈអាហារខ្លះផ្តល់ថាមពលច្រើន ហើយអាហារខ្លះទៀតផ្តល់ថាមពលតិច ។ បើយើងចង់មានសុខភាពល្អ និងមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ ចំណុចសំខាន់ គឺការរក្សាកម្រិតថាមពលឱ្យមានស្ថេរភាព និងបរិភោគអាហារប្រភេទប្រូតេអ៊ីន និងខ្លាញ់ ព្រោះវាជាអាហារអាចរក្សាថាមពលក្នុងខ្លួន ។
ចំណែកផ្លែឈើ ក៏ជាអាហារមួយប្រភេទដែលជួយផ្តល់ថាមពលដល់រាងកាយបានល្អផងដែរ ព្រោះវាមានទាំងជាតិស្ករដែលអាចផ្តល់ថាមពលសំខាន់ដល់រាងកាយ ព្រមទាំងមានកាបូអ៊ីដ្រាត ដែលអាចបង្កើនថាមពលយ៉ាងឆាប់រហ័ស ។ បើយើងចង់ទទួលថាមពលឱ្យសមស្របជារៀងរាល់ថ្ងៃ យើងអាចសាកល្បងបរិភោគផ្លែឈើទាំងនេះក្រោយពេលបាយ ព្រោះវានឹងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ។
១-ផ្លែចេក ៖
ផ្លែចេក គឺជាប្រភពស្ករធម្មជាតិដ៏ល្អ និងសម្បូរដោយជាតិសរសៃដែលជួយបន្ថយល្បឿនការរំលាយជាតិស្ករ ។ ចេកមានសារធាតុចិញ្ចឹមមានប្រយោជន៍ និងធ្វើឱ្យរាងកាយមានថាមពល ។ ការបរិភោគចេកមុនពេលហាត់ប្រាណនឹងជួយបង្កើនសមត្ថភាព និងការអត់ធ្មត់ បើទោះជាយើងមិនបានហាត់ប្រាណក្តី ប៉ុន្តែចេកជាផ្លែឈើផ្តល់ថាមពលដល់រាងកាយបានល្អ ។
២-ផ្លែប័រ ៖
ផ្លែប័រមានគុណតម្លៃផ្នែកសុខភាព និងផ្តល់អាហារូបត្ថម្ភពេញលេញ ។ តាមការស្រាវជ្រាវរបស់ Critical Reviews in Food Science and NutritionTrusted Source បង្ហាញថា ផ្លែប័រផ្តល់នូវសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន, វីតាមីន និងជាតិសរសៃដែលជួយរក្សាកម្រិតថាមពលពេញមួយថ្ងៃ ។ ក្រៅពីនេះ ផ្លែប័រមានជាតិខ្លាញ់ដ៏ល្អសម្រាប់ជួយបង្កើនថាមពល និងជួយរំលាយវីតាមីនមួយចំនួនដើម្បីឱ្យរាងកាយអាចធ្វើការបានរឹងមាំ ។:max_bytes(150000):strip_icc()/bd105774avocados7_1-438426ce052c4b28ac235c77bba275f2-horiz-822d4d20af814d8b9a27f8be314549e3.jpg)
៣-ផ្លែប៉ោម ៖
ផ្លែប៉ោមបានផ្តល់នូវថាមពលដល់រាងកាយបានល្អ ហើយក្រៅពីវាមានជាតិសរសៃ និងសារធាតុចិញ្ចឹមហើយ តាមការស្រាវជ្រាវចុះផ្សាយក្នុងទស្សនាវដ្តី Horticulture ResearchTrusted Source បង្ហាញថា ផ្លែប៉ោមបានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងត្រូវបានគេស្គាល់ថា Flavonoids ។ ដូច្នេះ វាអាចទប់ទល់នឹងភាពតានតឹង និងការរលាកនៅក្នុងខ្លួន ។
៤-ផ្លែ Strawberry ៖
តាមការស្រាវជ្រាវចេញផ្សាយក្នុងទស្សនាវដ្តី Journal of Agricultural and Food Chemistry បង្ហាញថា ផ្លែ Strawberry គឺជាប្រភពនៃសារធាតុរ៉ែ និងវីតាមីន C ។ ក្រៅពីនេះ វាក៏ផ្ទុកនូវសារធាតុ Phenol ផងដែរ ដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្មដ៏សំខាន់ ។ ដូច្នេះ វាអាចជួយឱ្យរាងកាយបង្កើតថាមពលរហូតដល់កម្រិតកោសិកា ។:max_bytes(150000):strip_icc()/ALR-strawberry-fruit-or-vegetable-f6dd901427714e46af2d706a57b9016f.jpg)
៥-ផ្លែក្រូច ៖
ផ្លែក្រូចផ្តល់នូវវីតាមីន C ខ្ពស់ និងមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ។ វីតាមីន C នៅក្នុងផ្លែក្រូចអាចជួយកាត់បន្ថយភាពតានតឹងក្នុងរាងកាយ និងជួយការពារភាពនឿយហត់ ។ តាមការស្រាវជ្រាវក្នុងទស្សនាវដ្តី AntioxidantsTrusted Source បញ្ជាក់ថា អ្នកមានវីតាមីន C កម្រិតខ្ពស់ក្នុងខ្លួន ពួកគេនឹងមានអារម្មណ៍ល្អ ហើយពុំសូវមានជំងឺធ្លាក់ទឹកចិត្តទេ ៕
ប្រភព ៖ TNN Health










