ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។
សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត – ព្រះរាជាណាចក្រកម្ពុជា

ក្រៅពីមានកោះ ឆ្នេរ ដ៏ស្រស់ស្អាតហើយនោះ ខេត្តនេះក៏មានដងស្ទឹងមួយដែលប្រៀបបានដូចជាដៃសមុទ្រ មានភាពទាក់ទាញគួរឱ្យចង់គយគន់ប្រៀបបានឋានសួគ៌ក្រោមមេឃ។

នៅទីនោះមានឈ្មោះថា ស្ទឹងព្រាត់ ស្ថិតនៅក្នុងតំបន់អេកូទេសចរណ៍ជីផាត ដែលមានទីតាំងស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ស្ទឹងព្រាត់ក៏ជារមណីយដ្ឋានទេសចរណ៍មួយស្ថិតក្នុងសហគមន៍ជីផាត ដែលមានសម្រស់ព្រៃឈើ អមជាមួយទឹកស្ទឹងផងដែរ។

សហគមន៍អេកូទេសចរណ៍ជីផាត - Visit Cambodiaភ្ញៀវទេសចរណ៍ដែលបានទៅដល់ទីនោះ អាចសម្រាកបោះតង់ ឬក៏ជិះទូកកម្សាន្តមើលដើមកោងកាង គយគន់សម្រស់ធម្មជាតិដាចកន្ទុយភ្នែក។

នៅក្នុងការបោះតង់ ឬជិះទូកកម្សាន្ត ភ្ញៀវទេសចរណ៍ចាំបាច់ត្រូវទៅសាកសួរព័ត៌មានពីប្រជាការពារ ឬអ្នកដែលជាសមាជិកសហគមនជីផាតជាមុនសិន ដើម្បីងាយស្រួលក្នុងការដើរកម្សាន្ត ដោយមិនមានភាពភ័យខ្លាច៕

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត – ព្រះរាជាណាចក្រកម្ពុជា

Tiada huraian foto disediakan.Tiada huraian foto disediakan.