ស្រាបៀរមិនត្រូវបានគេណែនាំឱ្យផឹកច្រើននោះទេ ព្រោះវាមានជាតិអាល់កុលដែលត្រូវបានគេដកចេញពីរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកដែលមានជំនឿលើភាពស្រស់ស្អាតវិញ ស្រាបៀរអាចជាគ្រឿងផ្សំសម្រាប់ថែរក្សាស្បែកបានយ៉ាងល្អបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍និងផលប៉ះពាល់របស់ស្រាបៀរ៖

១.អត្ថប្រយោជន៍របស់ស្រាបៀរ៖ ស្រាបៀរត្រូវបានគេផ្សំសម្រាប់ថែរក្សាសម្រស់ ប្រសិនបើអ្នកប្រើវាលើស្បែក និងសក់ វាមានប្រយោជន៍ខ្លាំងណាស់ ព្រោះស្រាបៀរមានវីតាមីន និងសារធាតុរ៉ែដែលជួយឱ្យស្បែកស។ ជាងនេះទៅទៀត ស្រាបៀរក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយជំរុញចរន្តឈាមរត់បានល្អ និងបន្ធូរអារម្មណ៍។Study Reveals the Obvious: Beer Makes You Happy

របៀបធ្វើមានដូចជាៈ
-ប្រើស្រាបៀរលាងមុខ៖ ការលាងមុខរបស់អ្នកជាមួយនឹងស្រាបៀរជួយកាត់បន្ថយជាតិខ្លាញ់នៅលើស្បែក ផ្តល់ឱ្យនូវស្បែកភ្លឺថ្លា និងមានសុខភាពល្អ។
-ងូតទឹកស្រាបៀរ៖ការងូតទឹកស្រាបៀរលាយជាមួយទឹកធម្មតា នឹងជួយបើករន្ធញើស សម្អាតជាតិខ្លាញ់ក្នុងស្បែក ជួយឱ្យអ្នកមានអារម្មណ៍សេរីក្នុងការចរាចរឈាម។
-លាងសក់ជាមួយស្រាបៀរ៖ ប្រសិនបើស្បែកក្បាលរបស់អ្នកស្អិត សក់របស់អ្នកមានជាតិប្រេង ការលាងសក់ជាមួយស្រាបៀរ នឹងជួយកាត់បន្ថយស្ថានភាពនេះ ហើយសក់របស់អ្នកនឹងកាន់តែដុះឡើងវិញយ៉ាងលឿន។When You Drink Beer Every Night, This Is What Happens To Your Body

២.ផលប៉ះពាល់របស់ស្រាបៀរ៖ ការទទួលទានស្រាបៀរហួសកម្រិតនឹងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយដូចជា ប៉ះពាល់ថ្លើម, ប៉ះពាល់ដល់ខួរក្បាល, ឡើងទម្ងន់, ជំងឺមហារីក, អាចបង្កឱ្យមានពិការភាពពីកំណើត, បាត់បង់កោសិកាឈាមក្រហម, ប៉ះពាល់ដល់ផ្លូវចិត្ត, និងបណ្តាលឱ្យក្រិនថ្លើម៕
ប្រភព៖phuntoday.com