Home តារាជាតិ ប្លង់កំពុងល្បី ប៊ី សុធារី នាំយកមកុដទើបឈ្នះទៅថតឡើងចែងចាំង

ប្លង់កំពុងល្បី ប៊ី សុធារី នាំយកមកុដទើបឈ្នះទៅថតឡើងចែងចាំង

90
0

ប្លង់ថតរូបថ្មីនៅប្រាសាទអង្គរវត្តក្នុងរដូវកាលបៃតងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងច្រើន។ ស្របពេលប្លង់ថ្មីកំពុងល្បីល្បាញ ប៊ី សុធារី បានយកមកុដរបស់ខ្លួនដែលទើបតែប្រកួតឈ្នះបញ្ចេញសម្រស់យ៉ាងចែងចាំងនៅទីនោះ។ ក្រៅពីប្លង់ថ្មីកំពុងល្បី Miss Cosmo Cambodia 2026 បានថតឈុតប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងប្រាង្គប្រាសាទរួមទាំងបឹងឈូកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgNpl2MlJFkE1M9lDsxXHvY4q1ft3cCRFunKeOd82PUby3w5iuE6v-GtwsT3gy_XlPdMEUzHOPWexZitIWvGDH1QVOyngC76pxn4vAVbb6MgBjYp_shs4ZeEXnboKmSPjIL_3j0ZMVsoIPmg6u2ukffYM1jss3_LLrNoTslvqKrJ6lk8Y3AES24vBxPUw/s3888/image_2026-08-12_16-08-01.png
នៅល្ងាចថ្ងៃទី១១ ខែសីហា ប៊ី សុធារី ដែលទើបឈ្នះតំណែង Miss Cosmo Cambodia 2026 បានបង្ហោះវីដេអូមួយយ៉ាងត្រជាក់ភ្នែកជាមួយនឹងឈុតប្រពៃណីខ្មែរ និងមកុដដ៏ស្រស់ស្អាតចែងចាំងជាមួយនឹងប្លង់ថតរូបដែលកំពុងពេញនិយមនៅមុខប្រាសាទអង្គរវត្តទិសខាងលិច។ មិនត្រឹមតែទីកន្លែងដែលកំពុងល្បីនេះប៉ុណ្ណោះទេ ប៊ី សុធារី ក៏បានផ្តិតរូបភាពនៅឯប្រាសាទអង្គរវត្ត រួមទាំងបឹងឈូកដ៏ស្រស់ស្អាតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxzsg4WxAcp8aH1EapEGruY0UgsaGDcTn_vV4pVpwE_Cnb8Qbv_nAKKY2tS25txFIQ4jze3yjAnsjfAFxz50Wc5fTPV4dRDXUwrUO_5_AuO6iwtkTfizxmmdOi-OJ3x6jc3-_WXaog7Lfjw57l3GTvXdJ0cBXNPjLLJT_EN6fUP0kZRHWz2u6iDc2FowE/s3992/image_2026-08-12_16-08-04.png
ជាមួយនឹងវីដេអូនេះ ប៊ី សុធារី បានភ្ជាប់មកជាមួយនឹងអត្ថន័យថា «ទុកឱ្យមកុដជាអ្នកនិយាយជំនួសយើង។ វប្បធម៌របស់យើង មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ វាគឺជា អត្តសញ្ញាណរបស់យើង។កុំបាក់ទឹកចិត្ត។ កុំបោះបង់អ្វីដែលជារបស់យើង។ គ្រាន់តែធ្វើខ្លួនឱ្យកាន់តែជាខ្មែរ កាន់តែស្រឡាញ់ភាពជាខ្មែរ និងកាន់តែមានមោទនភាពចំពោះអត្តសញ្ញាណរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdMeP_Keg5vQ0aBfkScmohOS8LvgdLsueZfiGTaTYYee927XXAE3VR5hYOZGRP_FcuRYKu_HtQtxp6NJtNopc_9skjCADEF8HfTN8hS37dImsjo3fEwEtV7xI5l2Fj52Bi6XnyZdZnOmd-KtMe9oF2AAm2wPfi08jkkjOZSXBYjokVZuH3y1wFdkqLjc/s1280/image_2026-08-12_16-08-00.png

សកម្មភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានវិស័យបវរកញ្ញាពីព្រោះ ប៊ី សុធារី ទើបតែឈ្នះមកុដថ្មីហើយក៏មិនបង្អង់ពេលយូរចាប់ផ្តើមសកម្មភាពក្នុងនាមជាបវរកញ្ញាក្នុងពេលដែលនឹងតំណាងស្រ្តីខ្មែរប្រកួតនៅលើឆាកអន្តរជាតិ។ ក្នុងពេលដែល ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2026 កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសនាងនឹងជួបដៃគូចាស់ដែលជាបវរកញ្ញាមីយ៉ាន់ម៉ា៕