Home ព័ត៌មានជាតិ យោធិន ដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបួនសែនរៀល

យោធិន ដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបួនសែនរៀល

84
0

ច្បាប់ ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។

ច្បាប់នេះ អនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។

យោធិន ដែលបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងៗ
ដូចខាងក្រោម៖

• ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤០០០០០(បួនសែន)រៀល
• ប្រាក់ម្ហូបប្រចាំថ្ងៃ
• ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
• ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន
• របបអង្ករប្រចាំថ្ងៃ
• របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន

សូមរំលឹកថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល៕