ពេលណាដែលលោកអ្នកធ្វើដំណើរ​​​ដល់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​​រូប​​ចម្លាក់​​ «​កង​ចក្រ​» ​ដែល​ជា​និម្មិត​រូប​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។

​និម្មិត​សញ្ញា​​ កង​ចក្រ​ ​នេះ ​មាន​អត្ថន័យ​គ្រប់​គ្រាន់​​សម្រាប់​តំណាងឱ្យ​ខេត្ត​ដ៏​មាន​សក្ដានុពល​​​ផ្នែក​ទេសចរណ៍​មួយ​នេះ។ នៅ​ជុំ​វិញ​ ​​​កង​ចក្រ​ ​​​មាន​ចក្រ​ទាំង​អស់​ចំនួន​១៧​ ​ដែល​​តំណាងឱ្យ​ជន​ជាតិ​ទាំង​​អស់​ចំនួន​១៧​ ​ដែលរស់​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ខេត្តស្ទឹងត្រែង - Visit Cambodia

ទាំង​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ខ្មែរ​​ភាគ​តិច​ជា​ច្រើន​ទៀត​ ​សរុប​ទាំង​អស់​មាន​១៧​ ដូច្នេះ​ហើយ​ទើប​បាន​ជា​គេ​ធ្វើ​កង​ចក្រ​នេះ​ឡើង​ដើម្បី​តំណាង​ឱ្យខេត្ត​ស្ទឹង​ត្រែង។ ​

ស្ទឹង​ត្រែង​​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដោយ​​សម្បត្តិ​​ទេសចរណ៍​ធម្មជាតិ​ និង​​វប្បធម៌​ប្រពៃណី​​ជន​ជាតិ​ភាគ​តិច។ ​ខេត្ត​​នេះ​មាន​ទន្លេ​ពីរ​ប្រសព្វ​គ្នា​​គឺ​​ទន្លេ​មេគង្គ​ និង​ទន្លេ​សេកុង​ដែល​បាន​ក្លាយ​ជា​ទន្លេ​មុខ​បួន​ ប្រៀប​ដូច​ជា​ទន្លេ​ចតុមុខ​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ។​ ស្ទឹង​ត្រែង​​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​លក្ខណៈ​ធម្មជាតិ​ និង​តាម​រដូវ​កាល៕ពលរដ្ឋ​ស្រុក​សៀមប៉ាង​ចោទ​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​ថា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ភូមិ  — ខ្មែរ