ប្រាសាទ អង្គរវត្ត ជាប្រាសាទដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងនៅលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលនៃអច្ឆរិយៈវត្ថុរបស់ពិភពលោក។
សូរ្យវរ្ម័នទី២ - វិគីភីឌា

ប្រាសាទនេះ ត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយគំនិតផ្តួចផ្តើមកសាងរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើមខាងសំណង់ ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ ដែលបានទុកចោលពីស្តេចអង្គមុនៗផងដែរ។ Angkor Wat archaeological digs yield new clues to its civilization's decline

ប្រាសាទនេះ បានសាងសង់ឡើងក្នុងពហុបំណងជាច្រើនយ៉ាងរបស់ព្រះអង្គ ដោយជាការឧទ្ទិសឱ្យអង្គទេពព្រះវិស្ណុ ,ការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផង, ការផ្ដល់ជាទីឋានបរមសុខ នៅពេលដែលទ្រង់សោយទីវង្គត់នៅពេលខាងមុខផងដែរ ។

សូមបញ្ជាក់ផងដែរ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់ ពី រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ – ចែករំលែកគ្មានដែនកំណត់Beyond Angkor: How lasers revealed a lost city - BBC News