នៅលើបណ្តាញសង្គមទិកតុកអ្នកគាំទ្រមួយចំនួននៃវិស័យបវរកញ្ញាកំពុងប៉ះទង្គិចពាក្យសម្តីគ្នាកើតចិត្តពីការសួររកគ្រុបហ្វេនរបស់ អ៊ិន លក្ខិណា នៅក្នុងគ្រុបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបង្កឱ្យមាន Drama កើតឡើងនៅលើបណ្តាញសង្គម។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានគណនីទិកតុកមួយបានបង្ហោះរូបភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយភ្ជាប់ជាមួយនឹងអក្សរថា «ឆ្ងល់មិច fan បងតី មិចចិត្តចង្អៀតម៉េសគ្រាន់តែចង់សួរថាមានណាគេមាន Group fan Queen leakena អត់ ចាំបាច់ជេរធ្វើអី ទាំងដែលខ្ញុំក៏ជា fan បងតីមួយរូបដែរ ខ្ញុំគាំទ្រទាំងអស់ឱ្យតែបវរកញ្ញាណាតំណាងឱ្យកម្ពុជា ចាំបាច់ប្រកាន់ បក្ខពួកធ្វើអី»។ ពាក្យសម្តីនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រតិកម្មភ្លាមៗនិងចាត់ទុកសម្តីនេះមិនពិតនិងចង់បាន Like, Share ប៉ុណ្ណោះ។
អ្នកលេងទិកតុកជាច្រើនបានចូលទៅបញ្ចេញមតិថា «បងដឹងថាពួកគាត់មិនត្រូវគ្នាហើយហេតុអីទៅសួរ ក្នុង Group គេ មួយវិញទៀតសូមផ្តាំទៅ fan បងតីមួយចំនួនកុំចិត្តចង្អៀតពេកយើងធ្វើជាអ្នកគាំទ្រក្នុងវិស័យនេះត្រូវចេះគាំទ្រទៅលើអ្នកដែលតំណាងឱ្យកម្ពុជាទោះបីជាមិនចូលចិត្តក៏ដោយ គឺដើម្បីកម្ពុជាយើងទាំងអស់គ្នា», «គ្រុបរបស់តីមានសមាជិកជិត5k ស្ថិតក្នុងហេតុការណ៍ ហើយនៅពេលប្អូនសួរពីឃ្វីនផ្សេងមិនមានអ្នកជេប្អូនឡើយ ហើយក៏បានប្រាប់ប្អូនផងដែរថាគ្រុបតីនិយាយតែពីតីប៉ុណ្ណោះមិនអនុញ្ញាតឱ្យនិយាយពីអ្នកផ្សេងឬផ្ញើលីងអ្នកផ្សេងចូលឡើយនេះជាគោលការណ៍គ្រុប ដូច្នេះសូមនិយាយអ្វីជាការពិតផងចៀសវាងអ្នកដទៃយល់ច្រឡំ»។

អ្នកផ្សេងទៀតលើកឡើងថា «ពួកគាត់អត់ត្រូវគ្នាទេ បើបងសួរកុំសួរក្នុងគ្រុបនឹងធ្វើអី , បើជា fan ពិតដែលស្រលាញ់គាំទ្រ Queen គួរតែនិយាយអ្វីដែលជាពាក្យពិតកុំផុសយក likeនិង view », «ជម្លោះ queen កើតឡើងពីការផុស drama និងរឿងអត់បានការរបស់ fan មួយចំនួន», «សុំកុំបង្កើត Drama បានអត់ព្រោះគាត់ទៅដំណាងប្រទេសមិនមែនប្រកួតក្នុងស្រុកទេបើមិនគាំទ្រទេនៅអោយស្ងៀមទៅ»៕










