បន្ទាប់ពីបានបដិសេធយ៉ាងដាច់អហង្ការជាច្រើនលើកច្រើនសារទីបំផុត Huang Zitao និង Xu Yiyang បានបញ្ជាក់ជាផ្លូវការនូវពាក្យចចាមអារ៉ាមដែលលេចឮជាយូរមកហើយ ដោយប្រកាសថាពួកគេបានក្លាយជាឪពុកម្តាយគេហើយ។ អ្នកគាំទ្រអន្តរជាតិបានបង្ហាញការអបអរចំពោះដំណាក់កាលថ្មីនៃជីវិតគ្រួសាររបស់អ្នកទាំងពីរប៉ុន្តែអ្នកគាំទ្រចិនបានរិះគន់ Zitao និង Xu Yiyang ដោយសារតែពួកគេជឿថាត្រូវបានអ្នកទាំងពីរបោកបញ្ជោត។
.png)
យោងតាមព័ត៌មានដែលបានចែករំលែក Xu Yiyang បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Weibo ដោយភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា «នៅពេលពន្លឺថ្ងៃលិចរាលដាលពាសពេញផ្ទៃសមុទ្រ មនុស្សដែលខ្ញុំស្រឡាញ់សុទ្ធតែនៅក្បែរខ្ញុំ»។ ការបង្ហោះនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងនាំឱ្យមានការជជែកវែកញែកអំពីជីវិតឯកជនរបស់អ្នកទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីការមានកូនដែលធ្លាប់លេចឮកន្លងមក។
.png)
Huang Zitao និង Xu Yiyang បានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈនៅខែកក្កដា ឆ្នាំ២០២៤ ហើយបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មក អ្នកទាំងពីរបានរៀបចំពិធីមង្គលការនៅខែតុលា ឆ្នាំ២០២៥។ កន្លងមក ព័ត៌មាន និងការប៉ាន់ស្មានអំពីទំនាក់ទំនងស្នេហា ព្រមទាំងការមានកូនរបស់អ្នកទាំងពីរ តែងតែត្រូវបានលើកយកមកពិភាក្សានៅលើបណ្ដាញសង្គម។ ក្រោយការបង្ហោះរូបភាព មតិរបស់អ្នកតាមដានបានបែកចែកជាពីរក្រុម។ អ្នកគាំទ្រមួយចំនួនបានសម្ដែងការអបអរសាទរ និងជូនពរឱ្យគ្រួសារថ្មីរបស់ពួកគេមានសុភមង្គល ខណៈអ្នកផ្សេងទៀតបានលើកឡើងពីការខកចិត្តចំពោះពាក្យចចាមអារ៉ាម និងការបដិសេធដែលត្រូវបានគេអះអាងថាបានកើតឡើងកន្លងមក។ Huang Zitao ធ្លាប់បានអះអាងការពារខ្លួនយ៉ាងខ្លាំងក្លាដោយបានចេញមុខបដិសេធយ៉ាងច្បាស់ៗជាច្រើនលើកថា ពួកគេមិនមានកូនជាមួយគ្នាឡើយ។

ការផ្លាស់ប្តូរភ្លាមៗពីការបដិសេធយ៉ាងម៉ឺងម៉ាត់ដដែលៗ មកជាការប្រកាសថាមានកូនបែបនេះ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅក្នុងប្រទេសចិន។ ពួកគេកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដែលថាបាន «បោកបញ្ឆោតអ្នកគាំទ្រ»។.png)
អ្នកគាំទ្រផ្សេងទៀតបានចេញមុខការពារឪពុកម្តាយថ្មីទាំងនេះ ដោយលើកឡើងថា បុគ្គលល្បីៗមិនមានកាតព្វកិច្ចត្រូវបង្ហាញព័ត៌មានលម្អិតអំពីជីវិតឯកជន ឬដំណើររឿងទាក់ទងនឹងស្ថានភាពរបស់ពួកគេនៅលើអ៊ីនធឺណិតនោះទេ។ ពួកគេសង្កត់ធ្ងន់ថា តារាល្បីៗមានសិទ្ធិពេញលេញក្នុងការនិយាយអ្វីក៏បានតាមចិត្ត ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន កំណត់ព្រំដែនឯកជនផ្ទាល់ខ្លួន និងការពារកូនតូចៗរបស់ពួកគេឱ្យរួចផុតពីការតាមដានយ៉ាងខ្លាំងក្លារបស់ក្រុមអ្នកថតរូបតាមដានតារា (paparazzi)៕










