ប្រទេសបារាំង ៖ លោក Brenger Coulillard អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងបានបង្កើតគំនិតមួយ និងរំពឹងថា នឹងអាចជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំង ជាពិសេស នៅទីក្រុងប៉ារីស ដែលជាមជ្ឈមណ្ឌលម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញនៅលើពិភពលោក ។ គេបានប្រទះឃើញបរិមាណសំរាមប្រភេទនេះកើនឡើងជារៀងរាល់ឆ្នាំនៅទីក្រុងប៉ារីស ។France Moves To Ban The Destruction Of Unsold Luxury Goods In Favor Of  Recycling

ប្រទេសបារាំងនឹងផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី១០អឺរ៉ូ ទៅ២៥អឺរ៉ូ ទៅឱ្យពលរដ្ឋណាដែលបានយកសម្លៀកបំពាក់ចាស់ៗដាច់រហែករបស់ខ្លួន មកដេរសម្រាប់ប្រើប្រាស់ឡើងវិញ ហើយពួកគេនឹងទទួលបានប្រាក់ចំនួន៧អឺរ៉ូផងដែរ សម្រាប់ការយកស្បែកជើងចាស់មកដេរ ។ ប្រទេសបារាំងនឹងអនុវត្តគម្រោងនេះចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។

រដ្ឋាភិបាលបារាំងបានកំណត់ថវិកាចំនួន១៥៤លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨ ។ លើសពីនេះ គេនឹងស្នើឱ្យហាងកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចូលរួមក្នុងគម្រោងនេះផងដែរ ដើម្បីសហការគ្នាជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំងឱ្យនៅសល់តិច ។France Is About To Ban Stores From Throwing Away Unsold Clothing

តាមទិន្នន័យកាលពីឆ្នាំ២០២២ បង្ហាញថា មានការផលិតសម្លៀកបំពាក់ និងស្បែកជើងលក់ចែកចាយនៅក្នុងទីផ្សារប្រទេសបារាំង សរុបចំនួន៣.៣០០លានដុំ ហើយក្នុង១ឆ្នាំៗ ពលរដ្ឋបារាំងបានបោះចោលសម្លៀកបំពាក់ និងស្បែកជើង រហូតដល់៧សែនតោន ។ ពលរដ្ឋ២នាក់ក្នុងចំណោម៣នាក់ បានបោះសម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេចោលក្នុងធុងសំរាម ហើយសម្លៀកបំពាក់មួយចំនួនទៀតត្រូវបានគេបោះចោលពាសវាលពាសកាល និងក្លាយជាសំរាមបង្កគ្រោះថ្នាក់ដល់សត្វ ៕ ប្រភព ៖ Mono News