ប្រទេសចិន៖ គ្រឿងសឹកបុរាណ របស់ប្រទេសចិន ផលិតពីថ្មកំបោរដែលត្រូវបានធ្វើឡើងជាចម្បងសម្រាប់ពិធីបុណ្យសព ជាជាងការប្រើប្រាស់ក្នុងពេលប្រយុទ្ធសង្គ្រាម។
យោងតាមការស្រាវជ្រាវថ្មីមួយដែលបានចេញផ្សាយនៅក្នុងប្រភព Science Direct កាលពីថ្ងៃទី២ ខែកក្កដា បានឱ្យដឹងថា កំណប់ទ្រព្យសម្បត្ដិនៃគ្រឿងសឹកថ្មនេះ ត្រូវបានរកឃើញ នៅក្បែរផ្នូររបស់ស្តេច Qin Shi Huang ដោយបង្ហាញអំពីទំនៀមទម្លាប់នៃការបញ្ចុះសពនាសម័យមុន។
សាស្ត្រាចារ្យ Xuewei Zhang ដែលជាអ្នកបុរាណវិទូនៅឯមន្ទីរពិសោធន៍ជីវវិទ្យាបុរាណ នៃសាកលវិទ្យាល័យ Jilin និងសហការីរបស់គាត់ បាននិយាយថា គ្រឿងសឹកនេះ ត្រូវបានធ្វើអំពីថ្មកំបោរតូចៗជាង ៦០០ដុំ ដែលតភ្ជាប់ដោយខ្សែស្ពាន់ និងមានអាយុកាល ២,២០០ ឆ្នាំមកហើយ ដែលគ្រប់គ្រងដោយស្តេច Qin Shi Huang ក្នុងរជ្ជកាល ២១០-២១១ មុនគ.ស មកម្លេះ។
លោក Zhang និងសហការីរបស់គាត់ក៏បានបន្តទៀតថា កន្លែងជីកកកាយថ្មីៗនេះគឺជាសិក្ខាសាលាគ្រឿងសស្ត្រាវុធថ្មដ៏សំខាន់មួយក្នុងកំឡុងរាជវង្ស Qin ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា កំណប់ទ្រព្យសម្បត្ដិនៃគ្រឿងសឹកថ្មនេះមិនស័ក្តិសមសម្រាប់ការប្រយុទ្ធនាសម័យមុននោះទេ ព្រោះគ្រឿងសឹកថ្មមិនមានការខូចខាតដោយសារផលប៉ះពាល់នៃសង្គ្រាមឡើយ។ ដូច្នេះកាលពី ២,២០០ ឆ្នាំមុននៅក្នុងប្រទេសចិន គ្រឿងសឹកថ្មត្រូវបានផលិតជាចម្បងសម្រាប់គោលបំណងពិធីបុណ្យសពតែប៉ុណ្ណោះ ព្រោះវាមានភាពយឺតយ៉ាវក្នុងការរលួយជាងគ្រឿងសឹកស្បែក៕ ប្រភព៖vnexpress










