រាជធានីបាងកក៖ ស្របពេលបេក្ខជន កើតចេញពីសម្ពន្ធភាពចម្រុះរបស់គណបក្សប្រឆាំងឈ្នះឆ្នោត បានជាប់ឆ្នោត ក្លាយជាប្រធានសភា រួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ដែលមានសំឡេងច្រើនជាងគេ លំដាប់លេ១ និង លេខ២ នៅក្នុងរដ្ឋសភា បានប្ដេជ្ញា កែប្រែតច្បាប់ លើកលែងទោស ដល់អ្នកត្រូវបានកាត់ទោស ដាក់ពន្ធនាគារ ត្រឹមតែការសម្ដែងមតិនយោបាយរបស់ពួកគេ។COVID-19 and a Possible Political Reckoning in Thailand | Crisis Group

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា មេដឹកនាំគណបក្សភឿថៃ លោក ឈុលណាន ស្រ៊ីកែវ (Cholnan Srikaew) កាលពីថ្ងៃអង្គារ បានថ្លែង ថា សេចក្ដីថ្លែងការណ៍រួមរបស់គណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ គាំទ្រដល់ច្បាប់លើកលែងទោស សម្រាប់ជនទាំងឡាយណា ត្រូវបានផ្ដន្ទាទោស ព្រោះតែការសម្ដែងមតិយោបល់ ពាក់ព័ន្ធនឹងនយោបាយរបស់ពួកគេ។ ក្រៅពីនេះ គណបក្សធំៗទាំង២នេះ ក៏នឹងធ្វើវិសោធនកម្មច្បាប់ជាច្រើនទៀត មានដូចជា ធ្វើកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្ដិសុខជាតិ។ ប៉ុន្ដែការសម្រេចចិត្តបែបនេះ មិនពាក់ព័ន្ធនឹងសម្ពន្ធភាពគណបក្សចម្រុះ ចំនួន៦ផ្សេងទៀតនោះទេ។

ការប្តេជ្ញាចិត្តរួមគ្នានេះ ត្រូវបានធ្វើឡើង ដោយលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ និង លោកវេជ្ជបណ្ឌិត ឈុលណាន ស្រ៊ីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ កាលពីយប់ ថ្ងៃចន្ទ ក្រោយការប្រកាស អំពីកិច្ចព្រមព្រៀងរបស់ពួកគេ នៅក្នុងការតែងតាំងលោក វ៉ាន់ មូហាម៉ាត់ ណ័រ (Wan Muhamad Noor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachart) សម្រាប់បេក្ខជនឈរឈ្មោះកាន់កាប់តំណែងប្រធានសភា។As Thailand heads to polls for general election, young voters spearhead  calls for change in military dominated kingdom | CNN

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សធំៗទាំង២នេះ បានបញ្ជាក់ ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងស្នើសេចក្តីស្នើច្បាប់ លើកលែងទោសដល់ជនទាំងឡាយណា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ សម្រាប់គ្រាន់តែការបញ្ចេញមតិខាងនយោបាយរបស់ពួកគេ ហើយក៏នឹងធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងកំណែទម្រង់កម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ រួមទាំង ច្បាប់អាជ្ញាសឹក និង ប្រតិបត្តិការសម្រាប់បញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុង ផងដែរ។

បើទោះយ៉ាងណាក៏ដោយ លោក ស៊ូទិន ខ្លាងសេង (Sutin Khlangsaeng) សមាជិកសភាគណបក្សភឿថៃ បានអះអាង ថា គាត់នៅតែមានការងឿងឆ្ងល់ ចំពោះសេចក្តីថ្លែងការណ៍រួម។ គណបក្សភឿថៃ បានបង្ហាញជំហរយ៉ាងច្បាស់លាស់ នៅលើបញ្ហាទាំងនេះ ហើយបញ្ហាទាំងនេះ មិនត្រូវបានដាក់បញ្ចូល នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខា ដោយភាគីសម្ពន្ធភាពទាំង៨នោះទេ។Govt policies in crosshairs

លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ មេដឹកនាំគណបក្សភឿថៃ កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា គាត់ចង់ប្រកាសឲ្យបានច្បាស់ ថា សេចក្ដីថ្លែងការណ៍នេះ មិនជាប់ពាក់ព័ន្ធនឹងគណបក្សចំនួន៦ នៅក្នុងសម្ពន្ធភាពគណបក្សចម្រុះរបស់ខ្លួន នោះឡើយ។ សកម្មភាពទាំងនេះ មានតែគណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ តែប៉ុណ្ណោះ។

នៅពេលសួរ អំពីការធ្វើវិសោធនកម្ម លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា ជាច្បាប់ពាក់ព័ន្ធឹងនឹងការប្រមាថព្រះមហាក្សត្រ នោះ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ បានថ្លែង ថា បញ្ហានេះ មិនត្រូវបានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍នោះឡើយ។ ចំណែកសេចក្ដីស្នើច្បាប់វិសោធនកម្មលើកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខផ្ទៃក្នុង នឹងត្រូវធ្វើឡើង តាមរយៈដំណើរការរបស់រដ្ឋសភា ថាតើសមាជិកសភា នឹងត្រូវអនុម័តទៅជាច្បាប់ដែរឬអត់ គឺអាស្រ័យលើរដ្ឋសភា។Biggest Thai protest in years puts pressure on government – EURACTIV.com

នៅពេលសួរ ថា តើការលើកលែងទោសនេះ នឹងគ្របដណ្តប់សមាជិករណសិរ្សរួបរួម ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ (UDD) និង គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ឬយ៉ាងណានោះ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ បានបញ្ជាក់ទៀត ថា ច្បាប់នេះ នឹងត្រូវអនុវត្ដ សម្រាប់តែមនុស្សត្រូវបានកាត់ទោស នៅក្នុងសំណុំរឿងនយោបាយតែប៉ុណ្ណោះ។ បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយ ដោយការប្រុងប្រយ័ត្នបំផុត។

លោក ស៊េរី ស៊ូវ៉ាន់ផេណន (Seri Suwanphanon) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ និង ការចូលរួមរបស់ព្រឹទ្ធសភា បានបញ្ជាក់ ថា សមាជិកព្រឹទ្ធសភាមិនជំទាស់ នឹងការលើកលែងទោសដល់យុវជន ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទបញ្ចេញមតិនយោបាយនោះឡើយ។ ប៉ុន្តែសមាជិកព្រឹទ្ធសភា ពិតជាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ លើមាត្រា១១២។Thai protesters vow new demonstration despite crackdown

លោក ស៊ុមឆៃ សាវេងខាន (Somchai Sawaengkarn) សមាជិកព្រឹទ្ធសភា បានបញ្ជាក់ ថា ការធ្វើវិសោធនកម្មច្បាប់នេះ នៅមិនទាន់ច្បាស់ទេ ថាតើសេចក្ដីស្នើច្បាប់លើកលែងទោសនេះ ក៏នឹងគ្របដណ្តប់ទៅលើជនជាប់ចោទ នៅក្នុងសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងនយោបាយដែរឬយ៉ាងណា។

លោក វីសសានូ គ្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី ដែលលាលែងពីតំណែង បានបញ្ជាក់ ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ អាចនឹងរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីអំពីកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខជាតិ។ ប៉ុន្តែបញ្ហានេះ បើនិយាយគឺងាយស្រួលជាងការធ្វើ ព្រោះការអនុម័តច្បាប់ទាំងអស់ នឹងត្រូវតែពិនិត្យ ដោយព្រឹទ្ធសភា ផងដែរ៕