នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយហើយក៏ជាលើកដំបូងដែលគេឃើញម្ចាស់ពានទាំង២រូបគឺ លីម តិចម៉េង និង ទេព ពិសិដ្ឋ បានបកស្រាយបទចម្រៀងជាមួយគ្នាខណៈអ្នកទាំងពីរបាន Cover បទ «សៀវភៅកំណត់ហេតុស្នេហ៍» របស់រៀមច្បង ក្មេងខ្មែរ បានយ៉ាងរលូនធ្វើឱ្យហ្វេនៗសរសើរពួកគេទាំងពីរនាក់យ៉ាងខ្លាំងថាច្រៀងចូលគ្នាបានល្អរួមទាំងការរ៉េបផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilb0MGLQBz-sEEgD4IHVuE07XyRurZ2qgJgMDjdc5eQe25jio1-TdUYTSbEsJpF0HBqjNmce0eOXssOcIwlLIBdxShRgy7esRBQPCv4qkCk3EQLc4SukmwfYUemWfzbBm97iQHyd5TbGL3uyaBBBsaxJ-RmuQal4lUAf7shwOvUgZ9gs-ucDS8qsYQQAg/s1280/316670387_1264792210745750_5114563580003744474_n.jpg

លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូលកាលទី៤ និង ទេព ពិសិដ្ឋ ម្ចាស់ពាន The Voice Kid រដូវកាលទី២ កំពុងធ្វើឱ្យមហាជនចាប់ចិត្តទៅលើអ្នកទាំងពីរយ៉ាងខ្លាំងក្រោយពីសហការបកស្រាយបទរៀមច្បងជាមួយគ្នា។

«សៀវភៅកំណត់ហេតុស្នេហ៍» ជាបទមួយក្នុងចំណោមបទផ្សេងទៀតរបស់ក្រុមក្មេងខ្មែរដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យជាបទបែបមនោសញ្ចេតនារួមទាំងលាយការរ៉េបផងដែរ។ បទនេះគឺបានចេញកាលពី៦ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQVPAT5Y4ElCz_uU--yONbFH-8wK1OR5Nle4-OWwMdNjJL5IqtDwbQt2E_ZHydfpyTYaPzkL4eSELIgifCYoJxsKGHs1BfIsIp9mhi9pdIZUylCsr0eDbgCN40WxAbEK63s6oViN-_AbaJkPJF6jWCHRxwwh9RlZJnlo7J6XD5BjJ762uiX3pOAI4WiPE/s1440/346305031_247181957974224_6777514765033868605_n.jpg

ជាក់ស្តែង ថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ សៀវភៅកំណត់ហេតុស្នេហ៍ បានឆាបឆក់ម្ចាស់ពាន២រូបគឺ តិចម៉េង និង ទេព ពិសិដ្ឋ ពួនដៃគ្នាបកស្រាយបទនេះបានយ៉ាងល្អ មិនថាការច្រៀងឬរ៉េប ពិសិដ្ឋ និងតិចម៉េង គឺបានល្អស៊ីចង្វាក់គ្នាយ៉ាងខ្លាំងរហូតហ្វេនៗសរសើរពួកគេមិនដាច់ពីមាត់ថាពីរោះខ្លាំងក្នុងបទចម្រៀងនេះ ព្រមទាំងសង្ឃឹមថាពេលណាមួយអ្នកទាំងពីរសហការចេញបទចម្រៀងជាមួយគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះ ទេព ពិសិដ្ឋ ត្រូវមហាជនសម្លឹងឃើញថារូបគេមានសមត្ថភាពយ៉ាងខ្លាំងនឹងអាចក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មហង្សមាសទៅលើខាងការ ច្រៀងបទ រ៉េបប្រសិនខាងផលិតកម្មជួយជ្រោមជ្រែងរូបគេឱ្យកាន់តែខ្លាំង៕