ប្រទេសហ្វីលីពីន ៖ ក្រុមហ៊ុនរបស់ចិនឈ្មោះ Yadea Group Holdings គឺជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក មានគម្រោងវិនិយោគសាងសង់រោងចក្រផលិតម៉ូតូអគ្គិសនីនៅប្រទេសហ្វីលីពីន ក្នុងទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ។Yadea Eyeing $1 Billion Investment In New Factory In The Philippines

លោក Tereso Panga អគ្គនាយកតំបន់សេដ្ឋកិច្ចហ្វីលីពីន (Philippine Economic Zone Authority: PEZA) លើកឡើងថា ក្រុមហ៊ុន Yadea ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានសម្លឹងមើលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីករោងចក្របន្ថែមទៀត ។ ក្រុមហ៊ុន Yadea មានមជ្ឈមណ្ឌលផលិតកម្មចំនួន៦កន្លែងនៅប្រទេសចិន និង១កន្លែងទៀតនៅវៀតណាម ហើយការផលិតរថយន្តរបស់ក្រុមហ៊ុននេះស្មើជាង១២លានគ្រឿងក្នុង១ឆ្នាំ ។Yadea Shines with Cutting-Edge Electric Two-Wheeler Technologies at Wuxi International Electric Vehicle Exhibition

ក្រៅពីនេះ ក្រុមហ៊ុន Yadea បានបង្ហាញថា ក្រុមហ៊ុនចាប់អារម្មណ៍សាងសង់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីន (PEZA) នៅខេត្តបាតាងហ្គាស ដែលស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ។ ក្រុមហ៊ុនមានគម្រោងផលិតម៉ូតូអគ្គិសនីក្នុង១ឆ្នាំ ចាប់ពី៣លាន ទៅ៥លានគ្រឿងសម្រាប់លក់ក្នុងប្រទេស និងការនាំចេញ ។ តាមទិន្នន័យរបស់ ASEAN Automotive Federation បង្ហាញថា នៅឆ្នាំ២០២២ ប្រទេសហ្វីលីពីនបានផលិតម៉ូតូ និង Scooter សរុបប្រមាណ៩៣ម៉ឺន៥ពាន់គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mNUhTSgkSqqiKc7XdKmu4hvpUhBHqcx2trV7VWAKtL-zia05ccQEo_g36wCs7FQeTVY439xUuD3xhrcDaiIiExG1PJlBb55LKbcr7DSfFsfDAe_xS2nzqoIUufc_pZiCNOEpoZvN5GkxT9QAGxjdIDj_B2_Mo3nVMQGSCAK5klh5x9jyMJkiEvgvCH0/s900/YADEA-Group-A-Leading-Brand-In-E-vehicle-Industry_motorcycle_and_electric_bike_news_MEGA_CHINAMOTOR_ver2.jpg

ហ្វីលីពីនជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពិបាកទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ប៉ុន្តែប្រទេសនេះនៅតែព្យាយាមទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងឧស្សាហកម្មផ្តោតលើការនាំចេញឱ្យចូលមកវិនិយោគនៅប្រទេសរបស់ខ្លួន ។ ហ្វីលីពីនបានទាក់ទាញក្រុមហ៊ុនវិនិយោគតាមរយៈការផ្តល់ផលប្រយោជន៍ពន្ធ និងបន្ធូរបន្ថយលក្ខខណ្ឌស្នើសុំវិនិយោគឆាប់រហ័សជាងមុន ។ ក្រៅពីនេះ ហ្វីលីពីនក៏ប្រឈមនឹងគូប្រជែងផ្សេងទៀតដូចជា ថៃ និងឥណ្ឌូណេស៊ី ខណៈប្រទេសទាំងពីរនេះព្យាយាមផលិតរថយន្តអគ្គិសនីដូចគ្នា ៕ ប្រភព ៖ AEC connect