ចរន្តទឹករលកមរណៈ គឺជាចរន្តទឹកដ៏មានឥទ្ធិពល ដែលមានល្បឿនហូរលឿន ហើយជាទូទៅចរន្តនេះ តែងកើតមាននៅតាមបណ្តោយឆ្នេរសមុទ្រ និងក្នុងសមុទ្រ ខណៈមនុស្សដែលចូលចិត្តចុះលេងទឹកសមុទ្រជាច្រើនមិនសូវបានដឹងពីគ្រោះថ្នាក់នៃចរន្តទឹកមួយនេះ។Rip Current Photos

ចរន្តទឹកនេះ មានល្បឿន ២.៤ ម៉ែត្រ  ក្នុងមួយនាទី។ លឿ្បននេះ គឹលឿនជាងអ្នកហែលទឹកអាជីពទៅទៀត។ ជាធម្មតាអ្នកចុះលេងទឹកសមុទ្រ ដែលភ័យស្លន់ស្លោតែងតែព្យាយាមទប់ទល់នឹងចរន្តទឹក ដោយប្រឹងហែលត្រលប់មកលើច្រាំងវិញ ដោយសកម្មភាពនេះ ធ្វើឱ្យពួកគេប្រឈមនឹងការលង់ទឹក ដោយសាតែការអស់កម្លាំងខ្លាំងពេក។Heading to the Beach? Watch for Rip Currents

ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក មានមនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ដោយចរន្តទឹករលកមរណៈនេះ។ ប្រសិនបើអ្នកធ្លាក់ទៅក្នុងចរន្តទឹកនេះ សូមកុំប្រឹងហែលបញ្ច្រាស់ត្រលប់មកលើច្រាំងវិញ អ្វីដែលអ្នកគួរធ្វើ គឺត្រូវហែលស្របទៅនឹងចរន្តទឹកសិន ហើយទើបព្យាយាមហែលត្រលប់មកដីគោកវិញនៅជ្រុងម្ខាងទៀត គេចចេញពីចរន្តទឹកណេះ​ ទើបមានភាគរយខ្ពស់អាចរក្សាជីវិតរបស់អ្នកបាន៕NC beachgoers rescue child caught in rip currentRip Currents | King Surf

ប្រភព៖ OCEAN Service