ឪពុកម្តាយវ័យក្មេងភាគច្រើនតែងតែជួបប្រទះនូវបញ្ហាដំណេករបស់កូនជារៀងរាល់យប់ ដែលនេះជាមូលហេតុនាំឱ្យមានការព្រួយបារម្ភ និងហត់នឿយចំពោះឪពុកម្ដាយយ៉ាងខ្លាំង។ ដូច្នេះហើយខាងក្រោមនេះ គឺជាគន្លឹះ ៦ យ៉ាងដើម្បីជួយឱ្យកូនរបស់អ្នកគេងលក់ស្រួលពេញមួយយប់ និងជួយកាត់បន្ថយការមើលថែរបស់អ្នក៖

១.ធ្វើការម៉ាស្សាកូនរបស់អ្នក៖ ការម៉ាស្សាថ្នមៗ នៅខាងក្រោយខ្នងនិងក្បាល ជួយបង្កើនទំនាក់ទំនងរវាងកុមារនិងឪពុកម្តាយ ដែលធ្វើឱ្យវដ្តនៃការគេងរបស់ពួកគេប្រសើរឡើង។When Do Babies Sleep Through the Night? Tips & Info by Baby's Age
២.បង្កើនបរិយាកាសត្រឹមត្រូវ៖ ឪពុកម្តាយគួរតែបង្កើតបរិយាកាសដែលសមរម្យសម្រាប់ការគេងរបស់កូន ដោយផ្តោតទៅលើបរិយាកាសក្នុងបន្ទប់គេងដែលត្រជាក់ ស្ងប់ស្ងាត់ និងងងឹតតិចៗ រួមទាំងគ្រែរបស់កុមារត្រូវតែទន់ ហើយខោដែលកូនរបស់អ្នកស្លៀកគួរតែស្រួលស្លៀក។ ដូច្នេះក្នុងអំឡុងពេលដែលកុមារគេង រាងកាយនឹងមានអារម្មណ៍ធូរស្រាល និងអាចគេងលក់បានយូរ។

៣.រុំភួយ៖ ការរុំភួយ ជួយឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពផងដែរ។ ដូច្នេះហើយ ទើបកូនអ្នកអាចគេងលក់ស្រួល និងភ្ញាក់ពីដំណេកយ៉ាងងាយស្រួល។When Is It Safe for My Baby to Sleep with a Blanket?

៤.ដាក់កូននៅលើគ្រែភ្លាមនៅពេលដែលកូនចាប់ផ្តើមងងុយគេង៖ ឪពុកម្តាយនៅពេលឃើញសញ្ញាទាំងនេះ សូមដាក់ទារកនៅលើគ្រែភ្លាម ដើម្បីឱ្យកុមារស៊ាំនឹងការគេងដោយខ្លួនឯង។

៥.កុំនិយាយពេលបំបៅកូន៖ នៅពេលយប់ បន្ថែមពីលើការបង្កើតបរិយាកាសងងឹតនៅជុំវិញ ម្តាយត្រូវបានហាមឃាត់មិនឱ្យនិយាយ ឬបង្កើតការសន្ទនាជាមួយប៉ា ឬនរណាម្នាក់ផ្សេងទៀត ព្រោះវានឹងធ្វើឱ្យក្មេងភ្ញាក់ ដែលអាចបណ្តាលឱ្យកូនអសមត្ថភាពក្នុងការគេងពេលយប់រយៈពេលយូរ។Baby sleep: what to expect at 2-12 months | Raising Children Network

៦.កុំឱ្យកូនតូចគេងថ្ងៃយូរពេក៖ ការគេងថ្ងៃយូរពេក ធ្វើឱ្យកុមារមិនអាចគេងយប់បានយូរនោះឡើយ។ នៅពេលថ្ងៃឪពុកម្តាយគួរតែយកកូនរបស់ពួកគេចេញដើម្បីទទួលយកបរិយាកាសខាងក្រៅ ជាពិសេស ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹកនឹងជួយឱ្យរាងកាយរបស់កូនអ្នកទទួលបានវីតាមីន D វាក៏ជួយក្មេងឱ្យចេះបែងចែករវាងថ្ងៃនិងយប់បានកាន់តែល្អ៕ ប្រភព៖sanook