Home ព័ត៌មានជាតិ ធ្លា.យរឿងក្រុមផលិតរឿងមិនសមរម្យលាយអា.សអាភា..សតាមពិតក្រសួងហៅសួរនាំម្តងហើយតែនៅប្រព្រឹត្តដដែល

ធ្លា.យរឿងក្រុមផលិតរឿងមិនសមរម្យលាយអា.សអាភា..សតាមពិតក្រសួងហៅសួរនាំម្តងហើយតែនៅប្រព្រឹត្តដដែល

289
0

មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្កមទិកតុកថា ក្រុមផលិតរឿងខ្លីជ្រកក្រោមឈ្មោះថាជារឿងអប់រំបង្កប់ឈុតអាសអាភាសតាមពិតក្រុមនោះត្រូវនាយកដ្ឋានភាពយន្តភាពយន្តធ្លាប់ហៅមកអប់រំម្តងហើយ ប៉ុន្តែនៅតែផលិតរឿងបែបនេះដដែលមិនកោតខ្លាច ច្បាប់វិន័យនិងក្រសួងសោះ។

ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីមានផេកមួយឈ្មោះថាBro Kdey Short Film ថតរឿងខ្លីលាយឡំនឹងឈុតមិនសមរម្យលាយអាសអាភាសជ្រកក្រោមឈ្មោះថាជារឿង អប់រំ រហូតពលរដ្ឋបានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរមានចំណាត់ការជាដាច់ខាតលើក្រុមនេះ ព្រោះការសម្តែងបែបនេះពិតជាជះឥទ្ធិពលខ្លាំងណាស់ជាពិសេសទៅលើយុវវ័យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIDPC3EoFyuPj6JFAW4wgWYMnJKN_9_gIdt3YKm0zgV_omWoUiEuZs_RP9m_K6IRuhhjnSzHMxHDBG4FEIhi0ZGs9krP-cBNuTDZ8PaGCrN9xBci858mU0CICoHKgYdoIph3VQK7JMgpkTZYSCRr3vtZY4cZ3boPxK8H6RFAI8utRN0igcuMhosJwY/s1280/354057282_585534417039149_4638472812059395836_n.jpg

យ៉ាងណាមិញបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនេះ នៅលើបណ្តាញសង្គមទិកតុកបានចែកចាយដំណឹងថា ក្រុមផលិតរឿងនេះធ្លាប់ចូលខ្លួនមកដោះស្រាយជាមួយលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តម្តងហើយ ប៉ុន្តែក្រុមនេះនៅតែផ្គើនហ៊ានផលិតរឿងបែបមិនសមរម្យនេះដដែល។

ជាមួយគ្នានេះដែរ មិនត្រឹមតែផេកឈ្មោះ Bro Kdey Short Film ផលិតរឿងខ្លីលាយឡំឈុតស្រាបស្រាលប៉ុណ្ណោះទេ តែក៏មានផេកក្រុមមួយចំនួនបានសម្តែងក្នុងរូបភាពស្រដៀងគ្នាបែបនេះដើម្បីចង់តែទាក់ទាញចំណាប់អារម្មណ៍ Like, Share ,Comment ។ ក្នុងនោះដែរ ពលរដ្ឋក៏ស្នើដល់ក្រសួងវប្បធម៌ នាយកដ្ឋានភាពយន្ត គួរមានវិធានការឬចំណាត់ការណាមួយទៅក្រុមមួយចំនួនផលិតរឿងបង្ហោះលើបណ្តាញសង្គម គួរតែសុំការអនុញ្ញាត្តិពីក្រសួងជាមុនសិនឬបែបណាមួយមុនផេកនោះចេញផ្សាយ ជៀសវាងមានភាពមិនសមរម្យ ប៉ះពាល់ដល់សីលធម៌សង្គម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijPMZHOaAWw_jUWwD5_nqmQq9-uenAl0JeKBmgScSFsDCi1QVfU_YKhb5KogHXSGSp_SUlH90OG2rGlMW1WOGQNLQriKeWaUD_qSOhg50mUYOHCeONNLH71GqiDE5T6RxX9N0UdabaIE2YPXpli9ICr2E82fq0IMy_bvaOFHfLrY1HwzN6N26Q2mHx/s1873/353454362_1938361893187744_7753080501772048760_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiimGkNpN7_myxsTXZQ4YA8JL5HV0vDXSl1mUGhZtGSBN_TwWrEBrNZ9s4l-cuYqE0i8dU_08zFAVMY00lkHfxKKeV_8Jelpxjt___YtikGnebHf57FA8yv-Ko_KhK3-97Sp4mzX9Dt1bSf9a3b9jkIs0U2hlouwMBSAhp-uJMJiD97cek_mnesDai8/s1892/353596185_1938361789854421_4848759607411471477_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOl7o_QGSjjijKfhNxqdYfPNbwwbQQW694CzXOZ1R1ll-5o9BZ9aaO30MNNOJdDQaWlZ2cmluC7_B7tUy8Dxdu55cZdbReb1vFIvA0P_4ta8ZvtEmvGhjfevgdP8JfB6GlK_RQENG_AB_AAMIjlAXg8O-itr2UegyMfDgErbcE7Zj72AMnsvDdokp-/s916/Capture%20(9).PNG