ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមប្រាកដជាដឹងរឿងម្ចាស់ចំការម្នាក់ និងអ្នកលួចទំពាំងវ័យ២៧ឆ្នាំហើយដែលរឿងទំពាំងនេះធ្វើឱ្យកក្រើកបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងខ្លាំង មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយនោះទេ។ ជាពិសេស នៅពេលមានអ្នកផ្តល់ជំនួយដល់អ្នកលួចទំពាំងនោះក៏មានការជជែកវែកញែកជាថ្មី ដោយអ្នកខ្លះក៏បាននិយាយថា សង្គមសព្វថ្ងៃប្រែសទៅជាខ្មៅចោរត្រូវបានលើកទឹកចិត្ត ចំណែកឯម្ចាស់ចម្ការដែលប្រើពាក្យសម្តីខ្លាំងៗត្រូវអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងទក់សាច់។ អ្នកខ្លះទៀតក៏សម្តែងក្តីត្រេកអរដែលបុរសនោះទទួលបានការជ្រោមជ្រែងបែបនេះគ្រោះក្លាយទៅជាលាភ រួមទាំងមតិយោបល់ជាច្រើនតាមការយល់ឃើញរបស់ពួកគេម្នាក់ៗ។May be an image of 1 person and macrame

ជាមួយគ្នានេះផងដែរ ចិត្ត កញ្ចនា តារាចម្រៀង Original Song វិញក៏បានបញ្ចេញយោបល់នៅលើបណ្តាញសង្គមផងដែរនាព្រឹកថ្ងៃទី១០ ខែមិថុនា ទៅលើរឿងនេះទាំងម្ចាស់ទំពាំង និងអ្នកលួចទំពាំង ខណៈការលើកឡើងនេះក៏មានមតិយល់ស្របច្រើនផងដែរ។

តារាចម្រៀងរូបនេះបានលើកឡើងថា « ”ថោកអីនឹងដៃ ថ្លៃអីនឹងមាត់” ពាក្យស្លោកមួយនេះសបញ្ជាក់ច្បាស់ពី សុជីវធម៌ សីលធម៌នៃការរស់នៅរបស់យើង។ ប្រទេសមានច្បាប់ គ្រួសារក៏ត្រូវមានវិន័យដែរ ហើយការលួច គឺជាអំពើមួយមិនត្រឹមត្រូវ ប្រាកដណាស់បងប្អូន អ៊ំពូមីង បើហាមាត់សុំដោយចេតនាក្រពះ ខ្ញុំក៏ជឿថាគ្មាននរណាដាច់ចិត្តប្រកែកទេ ។No photo description available.រីឯ ការថតបង្ហោះនៅលើប្រព័ន្ធបណ្តាញ ដោយកំហឹង រួមទាំងមិនមានការព្រមព្រៀងពីភាគីម្ខាងទៀត ក៏ជារឿងមិនត្រឹមត្រូវដែរ ហើយវាបានធ្វើឱ្យអ៊ំរងគ្រោះ ក្លាយជាមនុស្សមិនល្អ ( ចិត្តចង្អៀត) ទៅវិញ។ បងប្អូនសាកគិតមើលថា បើបងប្អូនជាម្ចាស់ចំការ ដែលត្រូវគេលួចដំណាំ ដែលខ្លួនថែ មិនលស់បែបនេះ បងប្អូនមានអារម្មណ៍បែបណាដែរ? ហើយគាត់បែរជាត្រូវចេញមុខសុំទោសទៅវិញ ?»។May be an image of 1 person

ម្ចាស់បទ «ឈឺភ្លេចខ្លួន» រូបនេះបន្តទៀតថា «ខ្ញុំមិនគាំទ្រការលួចទេ បងប្អូន ទោះដើម្បីក្រពះមួយពេលៗក៏ដោយ ព្រោះយូរទៅវានឹងក្លាយជាទម្លាប់ដ៏អាក្រក់មួយ ហើយ វាក៏ខុសច្បាប់ផងដែរ។ ខ្ញុំក៏មិនគាំទ្រការដោះស្រាយបញ្ហាដោយកំហឹង ហិង្សា ឬ យកប្រព័ន្ធបណ្តាញសង្គម ជាអ្នកកាត់ក្តី គ្រប់ពេលដែរព្រោះប្រទេសយើងមានច្បាប់តើបងប្អូន។សូមឱ្យភាគីទាំងសងខាងដោះស្រាយគ្នាដោយសីលធម៌ និង ភាពពិតប្រាកដ។ សូមឱ្យបងប្អូន បែងចែកឱ្យច្បាស់រវាងការអាណិត និង កំហុស ផងដែរ។ សូមឱ្យបងប្អូនគាំទ្រដោយការពិចារណាដូចគ្នា»៕