សហរដ្ឋអាមេរិក ៖ ភ្លើងឆេះព្រៃនៅប្រទេសកាណាដាបណ្តាលឱ្យមានផ្សែងខ្មៅរសាត់ឆ្លងកាត់ព្រំដែនទៅដល់រដ្ឋនានារបស់អាមេរិក ហើយរដ្ឋជាច្រើនរបស់អាមេរិកបានប្រកាសជូនដំណឹងទៅពលរដ្ឋអំពីគុណភាពអាកាសធាតុ ក្នុងនោះញូវយ៉កបានក្លាយជាទីក្រុងមួយមានគុណភាពអាកាសធាតុអាក្រក់បំផុតក្នុងចំណោមទីក្រុងផ្សេងៗ ។ អាជ្ញាធរប្រចាំទីក្រុងញូវយ៉កបានជូនដំណឹងទៅពលរដ្ឋរស់នៅក្នុងទីក្រុងនេះឱ្យថែទាំសុខភាព ខណៈបរិយាកាសនៅតំបន់កណ្តាល និងភាគខាងកើតអាមេរិកកាន់តែអាក្រក់ ។Photos: New York City Engulfed By Canadian Wildfire Smoke

ចំណែកក្រុមហ៊ុន google បានប្រកាសឱ្យបុគ្គលិករបស់ខ្លួនដែលធ្វើការនៅទីក្រុងញូវយ៉ក និងតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិកធ្វើការនៅផ្ទះទៀតផង ។ លើសពីនេះ ផលប៉ះពាល់បណ្តាលពីភ្លើងឆេះព្រៃនៅកាណាដា បានធ្វើឱ្យគេពន្យារពេលការប្រកួតកីឡាជាច្រើនប្រភេទ រីឯសួនច្បារ និងសួនសត្វជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈសាលារៀនជាច្រើនផ្អាកការធ្វើសកម្មភាពនៅកណ្តាលថ្ងៃដើម្បីសុវត្ថិភាពសិស្ស ។ លើសពីនេះ ការិយាល័យអាកាសចរណ៍កណ្តាលបានបញ្ជាឱ្យផ្អាកជើងហោះហើរមកកាន់អាកាសយានដ្ឋាន LaGuardia នៅទីក្រុងញូវយ៉កផងដែរ ។Photos show New York haze caused by Canada wildfire smoke

អភិបាលទីក្រុងញូវយ៉ក លោកស្រី Kathy Hochul បានលើកឡើងថា គុណភាពអាកាសធាតុនៅទីក្រុងញូវយ៉កដ៏អាក្រក់នេះ ចាត់ទុកថា ជាវិបត្តិមួយត្រូវតែដោះស្រាយជាបន្ទាន់ ហើយវានឹងកើតឡើងបន្តច្រើនថ្ងៃទៀត ។ លោកស្រីបន្ថែមថា លោកស្រីបានឱ្យគេត្រៀមរកម៉ាស់ប្រមាណ១លានម៉ាស់មកចែកឱ្យពលរដ្ឋ និងស្នើសុំពលរដ្ឋកុំចេញក្រៅនៅពេលនេះ ។Central Canada Wildfires 2023: Everything to Know

កាលពីថ្ងៃទី៦ ខែមិថុនា កន្លងមក សារព័ត៌មាន Heatmap បានចុះផ្សាយថា ពលរដ្ឋរស់នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិកបានស្រូបយកជាតិពុលយ៉ាងច្រើន ដោយសារភ្លើងឆេះព្រៃនៅឆ្នាំ២០២៣ នេះ បើធៀបនឹងពលរដ្ឋរស់នៅតំបន់ឆ្នេរសមុទ្រភាគខាងលិច ។ ចំណែកសារព័ត៌មាន The New York Times បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា ពលរដ្ឋអាមេរិកបានប្រឈមនឹងបរិយាកាសអួរអាប់កើនឡើងរហូតដល់២៧ដងក្នុងរយៈពេល១០ឆ្នាំកន្លងមក ៕ ប្រភព ៖ pptv hd 36