សាលាបឋមសិក្សាសាមគ្គីច្រកដែលធ្លាប់តែជាកន្លែងផ្តល់ចំណេះដឹងសម្រាប់ក្មេងខ្មែរ ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃយកធ្វើជាបន្ទាយសឹក ដែលទង្វើនេះភស្តុតាងស្តែងៗដែលបង្ហាញថាយោធាថៃមិនត្រឹមតែបានរំលោ.ភបំពានចូលទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោ.ភច្បាប់អន្តរជាតិលើគោលដៅស៊ីវិលយ៉ាងគគ្លើនផងដែរ។
______________ 
ភស្តុតាងស្តែងៗដែលបង្ហាញថាយោធាថៃមិនត្រឹមតែបានរំលោភបំពានចូលទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោភបំពានលើគោលដៅស៊ីវិលយ៉ាងគគ្លើនផងដែរ។ ទីតាំងសាលារៀនដែលធ្លាប់តែជាកន្លែងផ្តល់ចំណេះដឹង និងក្តីសុខសាន្តសម្រាប់ក្មេងខ្មែរ ឥឡូវត្រូវបានកងកម្លាំងយោធាភូមិន្ទថៃ ចូលមកប្រែក្លាយទៅជាលេណដ្ឋានយោធាបំពាក់បាវខ្សាច់ការពារនៅត្រង់បង្អួច ដើម្បីបម្រើឱ្យសកម្មភាពសឹករបស់ពួកគេទៅវិញ។ ទង្វើដ៏ខុសឆ្គងនេះ បានបង្កការភ្ញាក់ផ្អើល និងផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនកម្ពុជា គិតត្រឹមថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នេះ។
.jpg)
យោងតាមអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សាលាបឋមសិក្សាសាមគ្គីច្រក ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ត្រូវបានយោធាថៃរំលោភយកធ្វើជាមូលដ្ឋានឈរជើង។ សកម្មភាពឈ្លានពាននេះ បានធ្វើឱ្យកុមារតូចៗ និងសិស្សានុសិស្សជាច្រើនរងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបង្ខំចិត្តទម្លាក់សៀវភៅរត់ភៀសខ្លួនចេញពីថ្នាក់រៀនទាំងទឹកភ្នែក និងភ័យខ្លាច។ បច្ចុប្បន្ន កុមាររាប់ពាន់នាក់ត្រូវបាត់បង់ឱកាសសិក្សា និងត្រូវរស់នៅតាមជំរំសុវត្ថិភាពបណ្តោះអាសន្នក្រោមតង់ទាំងខ្សត់ខ្សោយ ខណៈក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរដ្ឋាភិបាលជប៉ុន ដើម្បីសម្រុកផ្តល់ជំនួយអាហារូបត្ថម្ភ និងទឹកស្អាតសង្គ្រោះបន្ទាន់។.jpg)
ចំពោះមុខអំពើរំលោភបំពានដ៏គគ្លើននេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ និងបានបើកការតវ៉ាការទូតជាផ្លូវការជាបន្ទាន់។ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតផ្ដន្ទាទោសទៅកាន់រដ្ឋាភិបាលថៃ ដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងទាមទារយ៉ាងដាច់អហង្ការឱ្យភាគីថៃ បញ្ជាទៅកងទ័ពរបស់ខ្លួនឱ្យរុះរើបាវខ្សាច់ និងដកថយចេញពីសាលារៀនខ្មែរទាំងស្រុងដោយគ្មានលក្ខខណ្ឌ។ ជាមួយគ្នានេះ គណៈកម្មាធិការព្រំដែនរួម (JBC) បានបើកកិច្ចប្រជុំបន្ទាន់មួយនៅនឹងកន្លែងកើតហេតុ ព្រមទាំងបង្ហើបថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំឯកសារច្បាប់ ដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើភាគីថៃនៅតែមានចរិតរឹងរូស។.jpg)
តាមរយៈការលាតត្រដាងពីទង្វើរំលោភបំពានដ៏គគ្លើនរបស់យោធាថៃខាងលើនេះ កម្ពុជាសង្ឃឹមថាអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហគមន៍សកលលោក នឹងមើលឃើញពីតថភាពពិតប្រាកដនៅលើដី រួចរួមគ្នាដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើរដ្ឋាភិបាលថៃ ឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ សាលារៀនត្រូវតែរក្សាជាតំបន់សុវត្ថិភាពដាច់ខាតសម្រាប់កុមារ មិនមែនជាទីតាំងឈ្លានពានសម្រាប់កងទ័ពឡើយ ហើយសកម្មភាពរួមគ្នារបស់អន្តរជាតិនឹងជួយប្រគល់ថ្នាក់រៀនដ៏សុខសាន្ត ត្រឡប់មកឱ្យកុមារខ្មែរនៅតំបន់ព្រំដែនវិញជាដាច់ខាត៕










