យោងទៅតាមផែនការដើមតារាសម្តែង Zhao Liying ត្រូវបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ម៉ាកមួយនៅរសៀលថ្ងៃទី២៥ ខែសីហា ប៉ុន្តែបន្ទាប់ពីកម្មវិធីចាប់ផ្តើម អ្នកទស្សនាមិនឃើញតារាសម្តែងរូបនេះបង្ហាញខ្លួនតាមការគ្រោងទុកឡើយដែលបានបង្កឱ្យមានការពិភាក្សាយ៉ាងច្រើននៅលើបណ្ដាញសង្គម។
កម្មវិធីបានចាប់ផ្តើមអស់រយៈពេលជិត ៤០ នាទី ប៉ុន្តែវត្តមានរបស់ Zhao Liying នៅតែមិនឃើញឡើយ។ យ៉ាងណាក៏ដោយពិធីករ Ma Rui បានបញ្ជាក់នៅពេលក្រោយថា ការសន្និដ្ឋានទាំងឡាយនៅលើបណ្តាញសង្គមដែលរិះគន់តារាស្រីរូបនេះគឺមិនពិតឡើយ។ លោកពន្យល់ថាតាមផែនការ Zhao Liying ត្រូវឡើងបង្ហាញខ្លួនប្រហែល ៥ នាទីបន្ទាប់ពីពិធីករចាប់ផ្តើមកម្មវិធី ហើយនាងបានមកដល់ទីកន្លែងទាន់ពេលវេលា។ ប៉ុន្តែនៅពេលមកដល់ សុខភាពរបស់នាងមិនអំណោយផល។.png)
ដំបូងឡើយ Zhao Liying នៅតែចង់ព្យាយាមបំពេញកាតព្វកិច្ចការងារ ដោយអង្គុយសម្រាកក្នុងរថយន្ត ដើម្បីសម្រួលស្ថានភាពរបស់ខ្លួន។ ប៉ុន្តែស្ថានភាពមិនបានប្រសើរឡើង ហើយដោយសារមានភាពទន់ខ្សោយខ្លាំង នាងមិនអាចបង្ហាញខ្លួននៅចំពោះមុខទស្សនិកជនបានទេ។ បន្ទាប់ពីពិភាក្សាជាបន្ទាន់ជាមួយម៉ាកយីហោភាគីទាំងពីរបានសម្រេចលុបចោលការផ្សាយផ្ទាល់ ហើយ Zhao Liying ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងសម្រាក។.png)
ក្រោយមកស្ទូឌីយោរបស់ Zhao Liying ក៏បានចេញសេចក្តីបញ្ជាក់ថា នាងមិនអាចបញ្ចប់ព្រឹត្តិការណ៍នេះបានដោយសារបញ្ហាសុខភាព និងបានសូមទោសចំពោះការផ្លាស់ប្តូរកាលវិភាគភ្លាមៗ ដែលប៉ះពាល់ដល់ម៉ាកយីហោ ទស្សនិកជន និងអ្នកដែលបានរង់ចាំ។ ជាមួយគ្នានេះម៉ាកយីហោបានបញ្ជាក់ថាប្រសិនបើមានកាលបរិច្ឆេទថ្មីសម្រាប់ការផ្សាយផ្ទាល់ នឹងជូនដំណឹងដល់សាធារណជនឱ្យបានឆាប់។

គិតត្រឹមយប់ថ្ងៃទី២៥ ខែសីហា ក្រុមការងាររបស់ Zhao Liying មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីរោគវិនិច្ឆ័យ ឬស្ថានភាពជាសះស្បើយរបស់នាងឡើយ។ ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្ត និងសង្ឃឹមថានាងនឹងផ្តល់អាទិភាពដល់សុខភាព និងសម្រាកឱ្យបានគ្រប់គ្រាន់៕










