Home ព័ត៌មានអន្តរជាតិ ប្រទេសថៃ នៅតែត្រូវការកម្លាំងពលកម្មរបស់ជនចំណាកស្រុកច្រើន សម្រាប់ជួយទ្រង់ទ្រង់សេដ្ឋកិច្ច

ប្រទេសថៃ នៅតែត្រូវការកម្លាំងពលកម្មរបស់ជនចំណាកស្រុកច្រើន សម្រាប់ជួយទ្រង់ទ្រង់សេដ្ឋកិច្ច

88
0

រាជធានីបាងកក៖ ក្រោមរដ្ឋាភិបាលចាំផ្ទះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានផ្ដល់ឋានៈស្របច្បាប់ ដល់ពលករបរទេសខុសច្បាប់ រាប់លាននាក់ ហើយរហូតមកដល់ពេលនេះ ក៏គ្មានគណបក្សនយោបាយណាមួយ មានគោលនយោបាយ បណ្ដេញកម្មករចំណាកស្រុក មកពីប្រទេសជិតខាង ចេញពីប្រទេសរបស់ខ្លួននោះដែរ។

សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី៦ ខែមិថុនា ថា ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា មិនមានគណបក្សនយោបាយណាមួយ បានធ្វើយុទ្ធនាការ អំពីគោលនយោបាយ ធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុក ចេញពីប្រទេសថៃ នោះឡើយ។ វាជាការពិតណាស់ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ ទើបនឹងងើបឡើងវិញ ហើយនៅតែបន្តប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្ម នៅក្នុងវិស័យជាច្រើន រួមមាន វិស័យទេសចរណ៍ និង សំណង់…ជាដើម។Thailand status rumours unsettle Cambodian migrant workers - Khmer Times

រដ្ឋាភិបាលបន្ទាប់ នឹងចាត់វិធានការជាច្រើន ដើម្បីធានាឲ្យបានយ៉ាងរលូន សម្រាប់ការធ្វើចំណាកស្រុក ដោយស្របច្បាប់ និង សិទ្ធិការងារជាមូលដ្ឋាន ដោយធ្វើការងារជាមួយនឹងប្រទេសជិតខាង សម្រាប់ពលករណាម្នាក់ ចង់មកកាន់ប្រទេសថៃ។ ដោយឡែក ក្រុមជួយពលករខ្មែរ ឡាវ និង មីយ៉ាន់ម៉ា ឬ ភូមា នៅក្នុងប្រទេសថៃ បានទទួលស្គាល់ ថា ពួកគេមានការព្រួយបារម្ភ អំពីស្ថានភាពរបស់ពួកគេ ខណៈមានពាក្យចចាមអារ៉ាម ថា ពួកគេនឹងមិនអាចធ្វើការងារ នៅក្នុងប្រទេសថៃ បានបន្ដទៀត។

លោក រី ឆាយ (Ry Chay) អនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានអះអាង ថា មានជនជាតិថៃមួយក្រុមតូច បាន និង កំពុងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបង្ហាញ ថា ពលករ មកពីប្រទេសជិតខាង រួមមាន ខ្មែរ ភូមា និង ឡាវ ត្រូវតែឡប់ទៅប្រទេសកំណើតវិញ ដោយសារពលករទាំងនោះលែងចង់ នៅក្នុងប្រទេសថៃ។ ពួកគេបានបំភ្លៃព័ត៌មានផ្លូវការ ជុំវិញការនិយាយ ថា អាជ្ញាធរថៃ នឹងមិនត្រូវការពលករចំណាកស្រុកខ្មែរ និងឡាវ បន្ដទៀត នោះឡើយ ហើយបានផ្សព្វផ្សាយពាសពេញប្រទេសថែមទៀតផង»។

លោកអនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានបន្ដ ថា «ខ្ញុំបានទទួលការហៅទូរស័ព្ទជាច្រើនថ្ងៃមកហើយ ពីពលករខ្មែរ នៅក្នុងប្រទេសថៃ ខណៈមានការព្រួយបារម្ភ ជុំវិញព័ត៌មាននេះ ព្រោះពួកគេនៅតែចង់ធ្វើការ នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ ខ្ញុំបានពន្យល់ដល់ពួកគេតាមទូរស័ព្ទ និង នៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំ ហើយឥឡូវនេះ ពលករប្រហែលជា៦០ភាគរយ នៅក្នុងចំណោមពួកគេ បានយល់ព័ត៌មាននេះ ពីអាជ្ញាធរថៃ រួចរាល់អស់ហើយ»។First group of Cambodian workers under labor MoU enter Thailand - Khmer  Times

លោក រី ឆាយ បានសង្កត់ធ្ងន់ ថា ការយល់ច្រឡំមួយចំនួន បានកើតឡើង ក្រោយពេលអាជ្ញាធរថៃ បានជូនដំណឹងដល់និយោជក ថា ពួកគេលែងត្រូវការចុះបញ្ជីកូតាកម្មករ នៅក្នុងមន្ទីរការងារ នៅក្នុងទីក្រុងបាងកក បន្ដទៀតហើយ។ ឥឡូវនេះ ពួកគេអាចចុះបញ្ជីបាន នៅតាមមន្ទីរនានា នៅក្នុងខេត្ត ដែលពួកគេប្រកបអាជីវកម្ម។

លោក រី ឆាយ (Ry Chay) អនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានបន្ថែម ថា «ឥឡូវនេះ អាជ្ញាធរថៃ អនុញ្ញាតឲ្យនិយោជក ដែលត្រូវការពលករចំណាកស្រុកខ្មែរ និង ឡាវ មកដាក់ពាក្យ នៅតាមខេត្តរៀងៗខ្លួន ព្រោះវាមានភាពងាយស្រួល សម្រាប់ពួកគេ»។Migrant Workers Take Flight Amid Fears of Thai Crackdown

គណៈរដ្ឋមន្ត្រីថៃ កាលពីសប្តាហ៍មុន បានអនុម័ត លើការបន្តកិច្ចសន្យាការងារ ដោយបានអនុញ្ញាតឱ្យកម្មករចំណាកស្រុក ជាង ២០០ ០០០នាក់ នៅតែរក្សាការងាររបស់ពួកគេដដែល។ ចំណែកការបន្តកិច្ចសន្យានេះ នឹងធ្វើឡើង ក្រោមលក្ខខណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នាដ៏ទូលំទូលាយមួយ គ្រប់គ្រងពលកម្មចំណាកស្រុក នឹងមានរយៈពេលដរាបណារដ្ឋាភិបាលបច្ចុប្បន្ន នៅតែស្ថិតក្នុងដែនសមត្ថភាពថែទាំរបស់ខ្លួន។ ប៉ុន្ដែវិធានការនេះ នឹងត្រូវពិនិត្យឡើងវិញ ក្រោយពេលរដ្ឋាភិបាលថ្មី បង្កើតឡើង។

បើតាមឧបនាយករដ្ឋមន្ត្រី លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) បានឲ្យដឹង ថា បើគ្មានការបន្ថែមការងារទេនោះ ពលករចំណាកស្រុក ត្រូវតែវិលត្រឡប់ទៅប្រទេសវិញ ហើយរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី ចូលកាន់អំណាច ទើបពួកគេអាចត្រឡប់មកធ្វើការ នៅក្នុងប្រទេសថៃ វិញបាន៕