ប្រទេសថៃ ៖ តារាកំប្លែងជនជាតិថៃល្បីឈ្មោះ អ្នកនាង Tukky Sudarat និងត្រូវបានគេស្គាល់ឈ្មោះថា អ្នកគ្រូ ផេនស៊ី បានសម្តែងនូវក្តីរីករាយជាខ្លាំង ដោយសារត្រូវបានគេអញ្ជើញឱ្យមកសម្តែងភាពយន្តនៅប្រទេសកម្ពុជា ។ អ្នកនាង ផេនស៊ី និយាយថា ខ្លួនរីករាយខ្លាំងណាស់ដែលមានឱកាសសម្តែងនៅកម្ពុជាក្នុងខ្សែភាពយន្តរឿងប្រុសល.ក់ខ្លួន ក្នុងនោះអ្នកនាងបានសម្តែងជាមួយតារាល្បីៗចំនួន៣ប្រទេសដូចជា កម្ពុជា មីយ៉ាន់ម៉ា និងថៃ ។Puede ser una imagen de una persona

អ្នកនាង ផេនស៊ី បានបង្ហោះរូបភាពខ្សែភាពយន្តថ្មី ព្រមទាំងសរសេរថា នេះមិនមែនជាក្តីសុបិនទេ គឺអ្នកនាងត្រូវបានគេអញ្ជើញឱ្យទៅសម្តែងខ្សែភាពយន្តជាមួយលោក Paing Takhon ជាតារាសម្តែងជនជាតិមីយ៉ាន់ម៉ាដ៏ល្បីល្បាញម្នាក់ រួមទាំងតួឯកស្រីប្រចាំប្រទេសកម្ពុជា គឺកញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី និងលោក ខាត់ វៃហាំង ក្នុងខ្សែភាពយន្តរឿងប្រុសល.ក់ខ្លួន (Rent Boy) របស់ផលិតកម្មឈ្មោះ LD Entertainment ។Puede ser una imagen de 2 personas y texto

អ្នកនាង ផេនស៊ី និយាយថា សូមអរគុណសម្រាប់ការមើលឃើញពីការសម្តែងរបស់នាង ហើយនាងសប្បាយចិត្តខ្លាំងណាស់ដែលបានមកចូលរួមសម្តែងនៅកម្ពុជា ។ វាជាការបោះជំហានមួយទៀតក្នុងជីវិតរបស់នាង ក្នុងឋានៈជាតារាកំប្លែងប្រចាំប្រទេសថៃ ។ នាងសន្យាថា នឹងសម្តែងឱ្យបានល្អបំផុតតាមអ្វីដែលគេប្រគល់តួនាទីឱ្យ ។ អ្នកនាងបន្តថា ៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានមកសម្តែងខ្សែភាពយន្តនៅក្រៅប្រទេស ជាពិសេស ខ្ញុំបានសម្តែងជាមួយតួឯកប្រុស និងតួរងប្រុស ដោយខ្ញុំសម្តែងជាអ្នកទៅរកសេវាកម្ម ។ ក្នុងខ្សែភាពយន្តនេះមានតួឯកប្រុសមកពីប្រទេសមីយ៉ាន់ម៉ា និងបវរកញ្ញាតំណាងប្រទេសកម្ពុជា ធ្វើជាតួឯកស្រី» ។May be an image of 4 people and text

ចុងក្រោយ តារាកំប្លែងថៃរូបនេះនិយាយថា នាងសូមអរគុណដល់ប្រទេសកម្ពុជាជាខ្លាំង ដែលបានមើលឃើញពីភាពសំខាន់របស់នាង ហើយកម្ពុជាស្គាល់ឈ្មោះនាងថា អ្នកគ្រូ ផេនស៊ី ។ អ្នកនាងបន្ថែមថា នេះជាខ្សែភាពយន្តមួយដែលនាងមានមោទនភាពជាខ្លាំង បើទោះជានាងមិនបានសម្តែងជាតួសំខាន់ក្តី ប៉ុន្តែការមកសម្តែងនៅកម្ពុជា ចាត់ទុកថា ជាក្តីសុខរបស់នាងដែលជាអ្នកសម្តែងម្នាក់ ៕ May be an image of 6 people and textប្រភព ៖ Amarin news