តារាចម្រៀង លីម តិចម៉េង កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីលោក Cover បទ«អ្នកកំដរ» នៅក្នុងឡានទេតែដាក់មនោសញ្ចេតនាយ៉ាងកំសត់ឱ្យអ្នកស្តាប់សេដភ្លាមរហូតម្ចាស់បទលោក ករុណា ពេជ្រ លាន់មាត់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy43-Y4_ujFHd02mrz4zN4Hwx98keWpjEb0lf7uaarYp0pItXRUde7qxvBz6KlLAmPWdAuZL8obMnlnQFC0oUAQ1OfzX8z43B8Jngz9djSoIyNANOPpITWsVDQZ9EQbbHdQK0uNf3NiAitT4FVkL2AB_BP61EFfqGg7U-s_8boDIh953834vwMqu3O/s2048/345453709_219222721039292_2999621775755049397_n.jpg

បទ «អ្នកកំដរ» ពីសំនៀងដើមតារាចម្រៀង ករុណា ពេជ្រ ស្នាដៃនិពន្ធដោយលោក លី វណ្ណារិន នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រទោះបីជាបទនេះចេញអស់រយៈពេលជាច្រើនឆ្នាំមកក្តី។

តួយ៉ាង កាលពីយប់ថ្ងៃទី៦ ខែមិថុនា ម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Cambodian Idol លីម តិចម៉េង បាន Cover បទនេះបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំងទទួលបានការគាំទ្រ និងសរសើរជាច្រើនពីសំនៀងរបស់លោកដែលអាចបកស្រាយបានយ៉ាងពីរោះនៅក្នុងរថយន្តរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBOjnex62fXv7M8CJdQt7rDNubwVAp9Sq-tMN80KAF4Gm4aH7Jhx2dgTyh2rTTEpz2Z84aMMPeBBXsJ5Dka4bMeqi0Qx4t2RlX6QJ9USbscFaipEw9O9C4cIFR4Nnu2WQuVnRLfVjr6smGE6DJ_uyk6rWTtkcll28PqD2rS2VxTxOYyr8d3lnxuooS/s2048/image_2023-06-07_09-56-01.png

មិនត្រឹមតែការសរសើរពីសំណាក់ហ្វេនៗប៉ុណ្ណោះទេ ប៉ុន្តែងាកទៅកាន់ម្ចាស់បទដើមវិញ គឺលោក ករុណា ពេជ្រ ក៏បានចូលទៅខំមិនលើការច្រៀងរបស់ លីម តិចម៉េង ផងដែរ។ ម្ចាស់បទ «អ្នកកំដរ» រូបនេះបានសរសេរថា «អរគុណណាស់ប្អូនប្រុសដែលនឹកឃើញហើយស្រលាញ់បទនេះ…ចាក់ដោត អ្នកកំដរ សេដ…»។ ក្រោយរៀមច្បងចូលខំមិនបែបនេះ លីម តិចម៉េង ក៏បង្ហាញការគោរពជាមួយរូប Emoji ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRLmCUGIF2h0HTLyKBPf1B-Ml-hnVxIalfo_xJZlEDToTAlEJ461m3qOuvR5GeZBPjpRszEsEf4-bOJBzseOibbPv5vBZEHJnMXTZ9xyF04uV5LuGGEB0s1KoTzEVHewJw-vvcWSR2mlib9g6BT7cd69PzvUUf0b4VppJGyEVYFS7bKRKSKwYsyrr2/s1085/photo_2023-06-07_08-47-58.jpg

@limtichmengofficail

❤️ មនុស្សកំដរ ❤️ Cover ❤️

♬ original sound – Lim Tichmeng (Jack) – Lim Tichmeng