ត្រឹមសប្តាហ៍ទី១ វគ្គ Blind Auditions ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ធ្វើឱ្យអ្នកតាមដានដាច់យប់ ជាពិសេសបេក្ខភាពចូលរួមពេញដោយសមត្ថភាពជាច្រើនធ្វើឱ្យគណៈកម្មការទាំង៤ប្រយុទ្ធពាក្យសម្តីដណ្តើមមកធ្វើជាកូនក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimUlc7zu-ekuv3gESPhuMVsl-EFAIxRImjr6tRRIBlFec19ETT1PvaqWbJs1qilxcXelxOdlusn2TQIK1mQ2F9_NPnOR_p600a0YCsoVdA4HKK4sU2DKcDokFIRK53SV41WwXkhhicai92pqjHAjM6Ep1z9V-4G_CsVJpn2YYW-IFWRNeoNGKds4DD/s2048/321341718_1343444609829994_5354152901078398407_n.jpg

ក្នុងនោះដែរ បេក្ខនារីមកពីខេត្តកណ្តាល កញ្ញា សុខ សារ៉ាវីតា អាយុ២៤ ឆ្នាំ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែបកស្រាយបទចម្រៀងបានយ៉ាងពីរោះ តែបេក្ខនារីរូបនេះស្រស់ស្អាតទាក់ចិត្តទស្សនិកជនយ៉ាងខ្លាំង។

វីតា បានជ្រើសបទ «គ្រាន់តែចង់ដឹង» មកប្រកួតក្នុងវគ្គ Blind Auditions ហើយទទួលបានការគោះប៊ូតុងកៅអីរហូតដដល់៤ ដែលធ្វើឱ្យគណៈកម្មការរួមមាន ឱក សុគន្ធកញ្ញា , ណុប ប៉ាយ៉ារិទ្ធ, ពេជ្រ សោភា និង ឆន សុវណ្ណារាជ ដណ្តើមមកធ្វើជាកូនក្រុមយ៉ាងស្វិតស្វាញ។ ជាលទ្ធផលបេក្ខនារីលេចធ្លោរូបនេះសម្រេចធ្វើជាកូនក្រុម Coash ឱក សុគន្ធកញ្ញា ខណៈនាងជាកូនក្រុមតែមួយគត់ក្នុងសប្តាហ៍ដំបូងរបស់គណៈកម្មការរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-xvFxNQCOrAw1dDxs8qZsO1_XTTnMhQtht-sxoxQ9KxAc-L0Fa4shTzKmrEN8UzeB71rmO3cR6PCED-HvHfsRhjbWquhxrnaKTyo-Lk4cfpNYPY6r2jvJWl-Y8U5AX0vwIf46wc7H3OBgP356OMGFpWQnxLAPEZ0vgBjgG9cHf_mNxpPXzzNi4JrL/s2048/328988182_3380371978874241_2449003879752210983_n.jpg

កាន់តែពិសេស បេក្ខនារីរូបនេះគឺជាប្អូនស្រីរបស់សមាជិកក្រុម Suffer ផងដែរ និងធ្លាប់បង្ហាញខ្លួនក្នុងបទចម្រៀងរបស់បងប្រុសមានចំណងជើងថា «កែវភ្នែក» ផងដែរ ខណៈឆ្នាំ២០១៨ សារ៉ាវីតា ក៏ធ្លាប់ឆ្លងកាត់ការប្រកួតចម្រៀងផងដែរ ដោយបច្ចុប្បន្ននាងមានអាជីពជាតារាចម្រៀងម្នាក់ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQy7nfXI8leZ3Y1R2ZT2Znrum1IsWHnl2NIrDN_tByZ32-1qYc6mJNdVJkON47JPFri8t9mQzQNQUjJXQEW6iwr2BnRnWwaGt842gcoPqVW7nWsm3ExZclxF4ZFO3yrW7oXEfD4ToqfYkmTOt4W9b3MUokWMVM9WSe0svBGDQAvRcjzXwc51O7GMrM/s2048/351325328_792484942428773_3537617096089160899_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPs_9LLHUYdHbW6RDMIro8qEyeNIu-XBaL9lHuAmDg-kRJuX-9hZeEACmIAiWH3_LYpkVcNBVLiFi-HPzHoafl6B7zaY-Kekpc072PfEQiNNP0ZN7ypc1HcpXj9ICUUbmgN_O9G0y6VvPiTL9_mLY7gZpVyn5iVlnxGvUJt_VscMIgICSNt9dmwqr_/s2048/351331469_2642868302520203_3764965016516177671_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9mY6hJElIQxtr8baLO1vJB6fJwwADF_45-sbhU2RLPIjnu1odyjhskFHpuFH5bMzSvKHdUQye9IklOcwyOWBW2QVV4TeMD36YnjcSktpue3djyHaDs7bwsJJUOPYzq1XRwaBjosPaoRRggMSWdpqzivU7PO1665SpzL0T-nC1k1hcwNgrVWvXBgdx/s2048/351510760_1011565219983973_5844176706700759459_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZiI3yPvr44RnkSBnEGD43WvR-ttJmi3K0TZLn0w_fN1OKt3js4w-8XYl07tYr1gUjx4e09LjHK9m_GJgniZSwcUc4X1BQ_S3SyZ0vAJvZRmRwxqQmMqCtHR1SlqxWK8wSqPPkKao8Dis_E4bWLUkBrTHI4wEHkSIFNWRU8C7XReCusCnDFl0zNSkw/s2048/351349265_1286458828638632_3777884559570543517_n.jpg