សប្តាហ៍ដំបូងវគ្គ Blind Auditions ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ បេក្ខនារីខេត្តសៀមរាបម្នាក់ឈ្មោះ ឈឿន សុភា ធ្វើឱ្យផ្អើលឆាកកម្មវិធីតែម្តងជាមួយសំឡេងរដឺនរបស់នាងទោះបីជាខ្លួនធ្លាក់ចេញពីកម្មវិធីក្តី។ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនប៉ុណ្ណោះទេ តែបេក្ខនារី រូបនេះមានភាពតស៊ូ អត់ធ្មត់យ៉ាងខ្លាំងទោះបីរងការ Bully ពីមជ្ឈដ្ឋានជុំវិញខ្លួនមួយចំនួនរើសអើងពីរូបរាងរបស់នាងក៏ដោយ។

កញ្ញា ឈឿន សុភា មានអាយុ ២៤ឆ្នាំ ជាអ្នកខេត្តសៀមរាប ដែលបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ សម្រេចចិត្តចូលរួមកម្មវិធី The Voice Cambodia រដូវកាលទី៣ ស្របតាមក្តីស្រមៃចង់ក្លាយជាតារាចម្រៀងម្នាក់។ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដំបូង សុភា មានឱកាសបង្ហាញសមត្ថភាពឱ្យគណៈកម្មការទាំង៤ស្តាប់នៅក្នុងវគ្គ Blind Auditions ដោយជ្រើសបទជាភាសាអង់គ្លេសមានចំណងជើងថា «Dance Monkey »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0uIbuWBorN8KOkqKRqSWU2AqSl0g9DYR5w9g2wsvWo2_SWcRI-67ydvdvGTT8tsOQaohAJfS9DBZktDpJDtRpEpdx1_x7Zr7Un4kv62f-l9K-7EA994_P08GqS4eXLMdpvtVGScjSoUIcdYeXWj0psQhs_5Qwmx50valWbm5xsyS34DMmWDUtZNMp/s845/Screenshot%202023-06-05%20144339.jpg

គួរឱ្យសោកស្តាយ បេក្ខនារីមានស្រុកកំណើតនៅសៀមរាបរូបនេះ មិនអាចបន្តទៅវគ្គជាបន្តទៀតឡើយដោយមិនមានការគោះប៊ូតុងពីគណៈកម្មការណាមួយឡើយ។ ដ្បិតតែធ្លាក់ចេញពីកម្មវិធីប្រកួតតែ សុភា ធ្វើឱ្យមហាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពីភាពប៉ិនប្រសប់ការនិយាយបែបរដឺនរបស់នាងក្នុងនាមជាអ្នកខេត្តសៀមរាប។ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេតែ ឈឿន សុភា បង្ហាញពីការតស៊ូរបស់នាងយ៉ាងខ្លាំងនៅលើវិថីមួយនេះ ព្រោះរងការរើសអើងពីមនុស្សមួយចំនួនដោយសារតែខ្លួនមានសម្បុរសមិនស្រស់ថ្លា ហើយថែមទាំងនិយាយទៀតថាស្បែកបែបនេះគ្មានអ្នកណាយកធ្វើជាតារានោះទេ។

ទោះបីជារងការ Bully ពីអ្នកដទៃតែ សុភា នៅតែឈរយ៉ាងរឹងមាំបំពេញក្តីស្រមៃខ្លួនឯងហើយក៏ចង់ដឹងពីសមត្ថភាពរបស់ខ្លួនផងដែរ ទោះបីជាធ្លាក់នាងអាចទទួលយកបានជាមួយស្នាមញញឹមដ៏ស្រស់ស្អាត។

ក្នុងនោះដែរមហាជនអ្នកតាមដានកម្មវិធីនេះបានកោតសរសើរបេក្ខនារីរូបនេះយ៉ាងខ្លាំង ខណៈដែរគណៈកម្មការ ណុប ប៉ាយ៉ារិទ្ធ ក៏បានជំរុញលើកទឹកចិត្ត សុភា បន្ថែមថាបន្ទាប់ពីនាងបង្ហាញខ្លួនក្នុងកម្មវិធី The Voice នេះនឹងមានទស្សនិកជនចូលចិត្តច្រើន ហើយស្ថានីយ៍ទូរទស្សន៍ហង្សមាសមានភាពសប្បូរបែបដែលអាចឱ្យ សុភា អាចមានឱកាសផ្សេងទៀតបាន៕