Home តារាជាតិ ងួន សុបិន ចេញមុខសូមទោសក្រោយមហាជនរិះគន់សុះសាច់

ងួន សុបិន ចេញមុខសូមទោសក្រោយមហាជនរិះគន់សុះសាច់

82
0

ក្រោយពីអ្នកសិល្បៈនិងមហាជនរិះគន់ទក់សាច់ពេលនេះ ងួន សុបិន បានចេញវីដេអូសូមទោសសាធារណជនហើយ។ មុននឹងការចេញវីដេអូសូមទោសសិល្បកររូបនេះបានបង្ហោះសំណេរថា «ឃ្លោកលិច អំបែកអណ្តែត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjtGelufIA0yXcceqhP8ZwwgCmCpMkVwpeeS8zYmXFp6Hcd3-hrE3Ho94sI7Er474VcwEu0KW3RKY7CDD__sh6P0P9TQeyRouETreNHB2U20Nu6ThNYBCa9Nb0kWN8_pUoYulwZap5-juZ9LPzpWrorIFz5201TBfkFKMqMFavlaHEUeWzWJET44PfDi4/s1425/image_2026-08-14_13-32-40%20(3).png
នៅយប់ថ្ងៃទី១៥ ខែសីហា អ្នកនិពន្ធចម្រៀង ងួន សុបិន បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំខុសខ្ញុំមិនខ្លាចនឹងសុំទោសទេ សុំទោសបងប្អូនបើខ្ញុំនិយាយលើសលួស»។ វីដេអូរយៈពេល៣៨វិនាទី ងួន សុបិន បានទទួលស្គាល់ថាប៉ុន្មានថ្ងៃមកនេះវីដេអូរបស់លោកមានការវែកញែកយ៉ាងច្រើនហើយប្រសិនជាលោកមាននិយាយអ្វីខុសទាស់លើសលួសទៅលើស្រ្តីលោកសូមទោសចំពោះរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheyxe9nJ6xkXr0XG_bjERC-wNnEqstHFRabG7uthQRQX7b5DPoKOd3yoFIgWvPWrTwWQsCPztlvElvDDThzDE4d6rCYV1bCEnQC2UKIuT44NsIPMN06CyPyMqqh_ub208cqH1HbmteAMgXch1XvGOQL56oitj-DCSyL4iB50n9UhCDjaRl4E_H6qeuoTw/s960/image_2026-08-17_09-04-52%20(2).png
ជាមួយនឹងការទទួលស្គាល់កំហុសដែលធ្វើឱ្យស្រ្តីមានមតិប្រតិកម្ម ងួន សុបិន បានសន្យាជាមួយនឹងមហាជនមិនឱ្យមានពាក្យសម្តីលើសលួសលើកក្រោយទៀតនោះទេ។ ងួន សុបិន ក៏សង្ឃឹមថាមហាជននឹងអធ្យាស្រ័យដល់លោកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9JsDAMLztf4DC8dtj-PclAXEi-Sfw4w8dExiOfyRkp7WlVr7E_ZFAfnSuJTxQOPiKkAaHMiYfIPpdZhGH2Ky3u1dYphVzHBwv75bfxtc127wotZeVL8yam70XkQEtqSkN3gAiHX_iAN6HpoGfFVmsxu_QvGkYxpMFjdrJjPQZQVyWcAvBaEHy7toY2M/s1440/image_2026-08-17_09-04-52.png
មុននឹងឈានដល់ដំណាក់កាលចេញវីដេអូសូមទោសនេះ ងួប សុបិន បានធ្វើឱ្យមហាជនប្រតិកម្មជាមួយនឹងពាក្យសម្តីមួយឃ្លាថា «ឃ្លោកលិច អំបែកអណ្តែត» ដោយគេមិនដឹងថាសិល្បកររូបនេះចង់មានន័យយ៉ាងដូចម្តេចនោះទេ។ ក្រៅពីពាក្យមួយឃ្លានេះ ងួន សុបិន ក៏បានបង្ហាញពីវីដេអូមួយក្នុងន័យស្ថិតក្រោមការដឹកនាំរបស់អ្នករៀបចំកម្មវិធី ប៉ុន្តែក្រោយមកទាំងវីដេអូរួមទាំងសំណេរ «ឃ្លោកលិច អំបែកអណ្តែត» ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiSCshMu1pO6Jn7i9asg7ML-QjR7UK3BcaAbNgelH3cozCCfOf6dgL3yZp_ka-K7DCihAw7TUWPPGvn0bTgRmvwI_OWhBae1VnaYLwsbBWXhM1B1LZdofYhPE_nJQrKiwn9FSIyl2OQZhb5Y4P2mngYmLEaRpeJzZIE99T6rhAYyc54zAPcHM61if8IfI/s1440/image_2026-08-14_13-32-40%20(2).png

គួរបញ្ជាក់ផងដែរថា ងួន សុបិន បានធ្វើឱ្យអ្នកសិល្បៈនិងមហាជនមួយចំនួនចេញមតិនិង រិះគន់មិនសំចៃក្រោយពីលោកនិយាយថា«ប្រសិនជាប្រពន្ធផ្តល់ធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីមិនអាចទៅមានអ្នកផ្សេងឡើយ»៕