បរទេស៖ ប្រេងឆៅ WTI របស់អាមេរិកនៅព្រឹកនេះបានកើនឡើង ៥% បន្ទាប់ពីមានព័ត៌មានថា អារ៉ាប៊ីសាអូឌីត ស្ម័គ្រចិត្តកាត់បន្ថយប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃ។

បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងនៃអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)
កាលពីថ្ងៃទី ៤ ខែមិថុនា បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត បានប្រកាសកាត់បន្ថយការប្រើប្រាស់ប្រេងដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថេរភាព។Oil prices rise as Opec cuts production targets - latest updates

គួរបញ្ជាក់ដែរថា ដោយសារអឺរ៉ុបដាក់ទន្តកម្មលើរុស្សី ទើបបច្ចុប្បន្នប្រទេសខាងអឺរ៉ុបបាននាំចូលប្រេងពីចិន និង ឥណ្ឌា ដែលប្រទេសទាំងពីរនេះបានឆ្លៀតឱកាសលក់ប្រេងឱ្យអឺរុបក្នុងតម្លៃខ្ពស់បំផុត ធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង ទើបបណ្តាលឱ្យរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត Abdulaziz bin Salman សម្រេចចិត្តកាត់បន្ថយការប្រើប្រាស់ប្រេង ដើម្បីធ្វើឱ្យទីផ្សារប្រេងរបស់អឺរ៉ុបមានស្ថេរភាពឡើងវិញ។ ក្នុងនោះក៏មានប្រទេសផ្សេងទៀតក៏បានសន្យាថានឹងរក្សាការកាត់បន្ថយប្រេងបច្ចុប្បន្នរហូតដល់ដំណាច់ឆ្នាំ ២០២៤។Saudi Arabia to slash oil production again as OPEC+ extends supply curbs |  CNN Business

អ្នកវិភាគនៅ ANZ Group បាននិយាយថា “ទីផ្សារប្រហែលជានឹងរឹតបន្តឹងបន្ថែមទៀតនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ” ការផ្លាស់ប្តូរដោយអារ៉ាប៊ីសាអូឌីតបានធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលពីខែមុន តម្លៃប្រេងឆៅរបស់អឺរ៉ុប WTI បានធ្លាក់ចុះ ១១% ដោយសារការព្រួយបារម្ភអំពីតម្រូវការ។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ន តម្លៃប្រេងក្នុងមួយបារ៉ែលនៃ WTI បានកើនឡើង ៥% ដល់ ៧៥,០៦ ដុល្លារ ហើយតម្លៃប្រេងឆៅប្រភេទ Brent ក៏បានកើនឡើងលើសពី ៣% ដល់ ៧៨,៧៣ ដុល្លារក្នុងមួយបារ៉ែលផងដែរ៕Saudis Raise Asia and U.S. Oil Prices After Shock Output Cut - Bloomberg ប្រភព៖vnexpress