ស្លាបមាន់ខូចគុណភាពនាំចូលពីប្រទេសវៀតណាមជាង១តោនកន្លះត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ការចុះបង្ក្រាបនេះធ្វើឡើងរវាងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តដោយមានការសម្របសម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIJ5yLejQ3bdJic3J1p5BBCmo364J-yl00YLP5TI8PiuucE1VE87FuTJIcqWaNGfevEnzA42-V1oC6b8N-xoChU_MfNyDyT8kPba3HLpZzDk7dKUkowQWmu4iakXPXlU3grWHyc2GuMVISe1uQrazlEjH03VHPm6u2AC4LP1f4N13WLGyshdOWacWy/s1152/350961116_1236678703513869_8140309467425749960_n.jpg

ករណីចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ:2BH-9510 ដឹកស្លាបមាន់បង្កក នៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២
ដោយសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស២នាក់ អ្នកបើកបរ ឈ្មោះ ឡុញ សម្បត្តិ អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង និងម្នាក់ទៀតព្រូឡាន ឈ្មោះ ស វុទ្ធី អាយុ២៨ឆ្នាំ នៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNAN3zpxQee4ex12y6ISzDLb84bkRIxrFQKdK_JJXcMhaHPA9vFY1y3emAWc71pFWX9fEfy8Eww_slB1nWNC0cOAK7-U0XBklrnK7yLENz-VoUQjMpZJlsByGpO8QxOtdh_Ff1ieAgr_cQ7AUbC6fgSqU5l4jH4XTO3muCiNzlvd4cm8woaBx59_o/s1280/350328800_914252283212316_2613086175025340228_n.jpg

ក្រោយពីយកសំណាកធ្វើការវិភាគនៅមន្ទីរពិសោធន៍រកមេរោគឆ្លង និងសារធាតុគីមីហាមឃាត់លទ្ធផលវិភាគបញ្ជាក់ថា ស្លាប់មាន់ទាំងនេះមិនមានសារធាតុគីមីហាមឃាត់ និងមិនមានមេរោគឆ្លងអ្វីទេ ប៉ុន្តែដោយគ្មានឯកសារច្បាប់នាំចូល និងការដឹកជញ្ជូនមិនមានលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវធ្វើទំនិញត្រូវខូចគុណភាព (ស្លាបមាន់ខូចគុណភាព) ដូច្នោះព្រះរាជអាជ្ញា បានសម្រេចឱ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលចំណែកឯអ្នកតំណាងម្ចាស់ទំនិញ បានយល់ព្រមបង់ប្រាក់ពិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាមាត្រា៦២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SO6TY6eXhEv8GN598zZwr3SjwgP55UZL5n4ZwiZvC9yic5oTI89E_WVBmFYTtFjdcV7_JxqPaDrj9F_DF9gin270R8v1Lhbb6kDkWCNVWLi7dbn3EHl8JESlsHWKC2ZIr9BIRD6uv1RuOK-AMDyMq15cz51cNmw5WozSJQ44852Yz1x9XaEx5ppR/s1280/350960897_1374710343376987_3073260845402496145_n.jpg