នៅលើបណ្តាញសង្គមទិកតុកផ្ទុះការវែកញែកមិនធម្មតាជុំវិញរឿងម្ចាស់ពាន លីម តិចម៉េង ហាក់មិនមានបទផ្ទុះកក្រើកខ្លាំង ក្នុងនាមជាម្ចាស់ពានមួយរូប ដោយអ្នកខ្លះក៏បានលើកឡើងថា សឹងតែទាំងអស់ហើយដែលម្ចាស់ពានមិនល្បី មិនមានបទផ្ទុះកក្រើក។ រីឯអ្នកខ្លះទៀតបានលើកឡើងថា កុំប្រៀបធៀបគ្នារវាង លីម តិចម៉េង និងតារាចម្រៀងផ្សេងទៀតមិនមែនជាម្ចាស់ពាន ព្រោះសមត្ថភាពអ្នកទាំងពីរមានម្យ៉ាងម្នាក់ ទោះបីជាមិនមានបទផ្ទុះកក្រើកខ្លាំងមែនតែ តិចម៉េង មាន Event ជាប់រហូតសឹងតែរកពេលសម្រាកគ្មាន។May be an image of 2 people and indoor

គិតមកទល់នេះ តារាចម្រៀង លីម តិចម៉េង ក្លាយជាម្ចាស់ពានជាង៩ខែហើយ ព្រមទាំងបានចេញបទចម្រៀងជាច្រើនបទនៅក្នុងផលិតកម្មរស្មីហង្សមាស ព្រមទាំងមានកម្មវិធីប្រគំតន្ត្រីមិនចេះដាច់រហូតអាចមានសមត្ថភាពទិញរថយន្តស៊េរីទំនើបដោយញើសឈាមខ្លួនឯង។No photo description available.ដ្បិតថាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ រូបនេះបានចេញបទចម្រៀងលើទីផ្សារច្រើនបទក្តីប៉ុន្តែហាក់មិនសូវផ្ទុះកក្រើកខ្លាំងនោះទេ រហូតមានការវែកញែកនៅលើបណ្តាញសង្គមជាច្រើនពីបញ្ហានេះ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការប្រៀបធៀបបទម្ចាស់ពាន ទៅនឹងបទចម្រៀងដែលមិនមែនជាម្ចាស់ពានហាក់មានការផ្ទុះកក្រើកជាង។No photo description available.

អ្នកលេងបណ្តាញសង្គម បានលើកឡើងថា «តិចម៉េងទាំងអត្តចរិត ប្រជាប្រិយ ទាំងសំឡេងក៏មិនអន់ដែរ សំខាន់លើបទដែលគេចេញឱ្យគាត់, គាំទ្រទាំង២តែយើងត្រូវរៀនទទួលស្គាល់ការពិតសមត្ថភាពរបស់ តិចម៉េង ពិតជានៅក្រោម ភិទិ មែនទាំងបច្ចេកទេសច្រៀងទាំងសម្លេង ភិទិ គឺល្អជាងសូម្បីតែគណៈកម្មការក៏និយាយដែរ , បង ភិទិ ច្រៀងពីរោះជាងបងតិចម៉េង តែបងតិចម៉េងអាចឆក់យកបេះដូងរបស់មហាជនជាងបងភិទិ នេះជាមូលហេតុដែលគាត់ឈ្នះ, កុំយកមកប្រៀបធៀបសំឡេងពីរោះម្យ៉ាងម្នាក់សំខាន់ការងាររាល់ថ្ងៃរកពេលដេកគ្មានផង»។ ចំណែកអ្នកខ្លះទៀតបានលើកឡើងថា «គាត់មិនមែននិពន្ធបទខ្លួនឯងណាអាស្រ័យលើគេនិពន្ធឱ្យគាត់ច្រៀងតើគាត់ត្រូវតែច្រៀងទោះល្បីឬមិនល្បីក៏មិនអីដែលនៅតែមានអ្នកគាំទ្រគាត់ចឹង, មិនអីទេទោះគាត់គ្មានបទល្បីក៏ដោយសំខាន់ឱ្យ តែមានអ៊ីវិនពេញៗរាល់ខែ, ម្ចាស់ពានគ្នារកពេលសម្រាកគ្មាន មួយខែៗតារាងការងារពេញៗ, ពានគេលែងគិតហើយ សំខាន់បទពីរោះល្បី, ស្រលាញ់១ណាស្តាប់១នឹងទៅបងកុំប្រៀបធៀបគាត់ធ្វើអី»។

ទោះយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះដោយសារតែគេសង្កេតឃើញថា តិចម៉េង ជាម្ចាស់ពាន មិនសូវមានបទផ្ទុះកក្រើកខ្លាំង តែប្រជាប្រិយភាពរបស់តារាចម្រៀងទាំងពីររូបសុទ្ធតែមានហ្វេនគាំទ្ររាងៗខ្លួន។ ចំណែកឯសមត្ថភាពទៀតសោតរិតតែមិនអាចប្រៀបធៀបគ្នាឡើយ ព្រោះទឹកដមសំឡេងមនុស្សម្នាក់ៗមានតាមបែបផែនផ្សេងៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2-SKronw6-VyFd-lcfN9B_uxxnuO_EuZzVcsElz4g1f6--WIAo0PJOsAiUY18KozppezhGH6ZJNLF1EE003lijFIqtYUdzXuvklcGvBAuzbsMKNmOZAqPmTViUznrJN5-j4ZvEyReU7uSa987c8unfODAEawgB65Ctl0ZLMp3PvTA7Q5gtJ0jEfQV/s1280/photo_2023-06-01_10-02-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8cGhnmmopF8d8Yo-F4KU3L2edKFqUL4k67EOYBHYIv7mW9x2_CfuXyVSc0sRao-fVHsseeq8VTCLpUDLpB7WTCRFPnOt5DoAaHsh7YgNCpzgkpViPcMrZ44SZSPhHeYHOqbk1ZilKOnc9bkA6WluY-7u2gwz6DUdOK2tof0c-5y1dKQDDRLdA28Y/s1280/photo_2023-06-01_10-02-07.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpAGVxyvlUWIG-8RZ3wF2WwhUinOiKnWEbk29f1maG_F2enjSCr-cHjwOXEYnbMr5cru7XkceFrNjPEq9OzxDn0PgbkR5ydk7ipwAcQ9ZjHGPhy_uICK-UEUN9tsSq8q0JklK4dsr8rynPPk7am9YKoY9qdZR3d33WTUPe7f4VyDsJx8aSKXW-59F/s1280/photo_2023-06-01_10-02-07%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4WLQN2dlv3G97-XcHfyOptVArwSV-xxFgDUjAntY1EbTIGAkohekP693NaHhWAE5oGxRJ2D88zyjffUoA9V2ZZuCQqubS-u0ACx3JFoF0NYGNcs4UZc5X1asTR5uQIvEWLVUaVLyKrwKefeB3f3e6almOka3c9KrLqjMj1GSGjrFhI95biZhwJ4P/s1280/photo_2023-06-01_10-02-07%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGpnAIZ-gRL422FZ25fGw68ArvLfFnAzaUyUop98ez1heZa_cUUcInTV5q4Une1RNcwfjcifHvgj4Z8IiqppTHe1ovUWXr-gNKsDZc9Y0JIM5JC5JM3Mnur-96eIpnGqLJmAzbCdn_prLgeW0w1aSvQVnzNjlb4cT0-dRy-0FxWY478GU05206Dguz/s1280/photo_2023-06-01_10-02-07%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg2w4j__PJwZQMMLhyWdBt849kVkb9EEOtPmztMfBNQCKRRQuBCgVyQaf0_OdtTSgQEGk1cV5Jhlwjg43OAeuaPtZkRAOs1j3Q2U2E5XhbvEbAwhy7tW-NXKhYbKVINAfv-jywtxyLbr3fLaH75j5sie3LlvR2E8Mv9FI87KMLRCha7OyGcCon3_9y/s1280/photo_2023-06-01_10-02-07%20(2).jpg