ជប៉ុន៖ យោងតាមប្រភពព័ត៌មាន New Atlas កាលពីថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុន PowerX កំពុងអភិវឌ្ឍ “រោងចក្រថាមពលចល័ត Battery Tanker X” ក្នុងទម្រង់ជាកប៉ាល់ថ្មប្រវែង ១៤០ ម៉ែត្រ ដែលដឹកជញ្ជូនថាមពលកកើតឡើងវិញ ២៤១ MWh ក្នុងរយៈចម្ងាយខ្លីនៅសមុទ្រ ។The Electric Tanker with 96 Batteries

ក្រុមហ៊ុន PowerX បាននិយាយថា ប្រទេសជប៉ុនត្រូវបានហ៊ុព័ទ្ធទៅដោយសមុទ្រជ្រៅ ងាយនឹងកើតមានរញ្ជួយដី ដែលធ្វើឱ្យវាពិបាកក្នុងការប្រើប្រាស់ខ្សែបញ្ជូនថាមពល។ ដូច្នេះហើយ ដំណោះស្រាយដែលល្អបំផុតនោះគឺការដឹកជញ្ជូនអគ្គិសនីតាមកប៉ាល់ដែលអាចជួយជម្នះបញ្ហាជាច្រើនដូចជា ពេលវេលារងចាំយូរ នៅពេលដែលខ្សែកាបក្រោមសមុទ្រមានដំណើរការខុសប្រក្រតី និងត្រូវការជួសជុល តម្លៃនៃការតភ្ជាប់តង់ស្យុងខ្ពស់ និងស្ថានីយរងសម្ពាធធំជាដើម។Battery Tanker - An Ocean Power Grid Project | PowerX, Inc.

PowerX ក៏កំពុងអភិវឌ្ឍកំណែមួយទៀតដែលហៅថា Power Ark ដែលនឹងមានទំហំធំជាង Battery Tanker X។ Power Ark ត្រូវបានគេរំពឹងថានឹងមានបរិមាណលីចូមចំនួន ៨ ដង ដែលមានន័យថាវាអាចផ្ទុកថាមពលអគ្គីសនីបានដល់ទៅ ៧០,០០០ MWh ។Where A Cable Cannot Be Laid, A Ship Will Pass. In Japan, Came Up With A  Tanker For The Transport Of Electricity - Gadget Tendency

បច្ចុប្បន្ន PowerX កំពុងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយដែលមានឈ្មោះថា Ocean Power Grid ដើម្បីធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មី ជាមួយនឹងការរចនាលម្អិតនៃគំរូដែលបានបញ្ចប់ ក្រុមហ៊ុនមានគោលបំណងបង្កើត Battery Tanker X នៅឆ្នាំ ២០២៥។ ការសាកល្បងថ្នាក់ជាតិ និងអន្តរជាតិត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជាផ្លូវការនៅឆ្នាំ ២០២៦៕ ប្រភព៖vnexpress