ពីមួយឆ្នាំទៅមួយឆ្នាំ “ទិវាកុមារអន្តរជាតិ” ១មិថុនា បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្តាប្រទេសជាច្រើននៅលើសាកលលោក ហើយសន្និសីទជាច្រើនទៀតត្រូវបានគេប្រារព្វឡើងដើម្បីឧទ្ទិសដល់ការយកចិត្តទុកដាក់ចំពោះកុមារ។

ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផងដែរនោះ បានប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនា។National Children's Day 2022: Why it is Celebrated in the US on Second  Sunday in June?ការប្រារព្ធទិវានេះឡើង គឺដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

អ្វីដែលជំរុញឱ្យមានការបង្កើតទិវានេះ គឺថានៅថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ពួកណាស៊ីស បានធ្វើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ ដែលបានសម្លាប់ប្រជាជនភូមិ លីឌីស៊ែ នៃសាធារណរដ្ឋឆែក ចំនួន១៩២នាក់ ដែលក្នុងនោះមានកុមារ១០៥នាក់ត្រូវយកទៅសម្លាប់។How the Nazis tried to erase a Czech village – and British miners helped  stop them

ក្រោយមកនៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ ពូកឧក្រិដ្ឋកម្មណាស៊ីសបានចាប់មនុស្ស១,១០០នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ ត្រូវចាក់សាំងដុតកម្ទេចទាំងរស់ នៅអូរ៉ាឌូប្រទេសបារាំង។

ឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ពួកហ្វាណាស៊ីសអុីត្លែរចំពោះកុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិ ថ្កោលទោស និងចងចាំជាប់ជានិច្ច។How the Nazis tried to erase a Czech village – and British miners helped  stop them

ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ នៅឆ្នាំ១៩៤៥ សហព័ន្ធនារីប្រជាធិបតេយ្យ ពិភពលោក បានបើកសម័យប្រជុំនៅទីក្រុងមូស្គូ ហើយបានមូលមតិគ្នាសម្រេចយកថ្ងៃ ១មិថុនា ជារៀងរាល់ឆ្នាំប្រារព្វ “ទិវាកុមារអន្តរជាតិ”៕75-Year-Old Tragedy Remembered Through Children's Art In Kansas City's  Crossroads | KCUR - Kansas City news and NPR

ប្រភព៖ Wikipedia