តារាស្រីសាច់សខ្ចី អៀ ម៉េងលិ បានប្រកាសបែកគ្នាជាមួយគូស្នេហ៍កាលពីម្សិលមិញនេះធ្វើឱ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គមមិនធម្មតា ដោយស្នេហាមិនគិតមានក្ររបស់ស្រីស្អាតរូបនេះត្រូវបញ្ចប់។ យ៉ាងណា បន្ទាប់ពីប្រកាសបែកគ្នាមិនទាន់បានមួយថ្ងៃផងស្រាប់តែ ម៉េងលិ បែរនិយាយថាគ្រាន់តែជាការ Prank ខណៈអ្នកលេងបណ្តាញសង្គមគ្រាន់តែឮថាជាការកុហកក៏បានបន់ឱ្យក្លាយជាការពិតឱ្យអ្នកទាំងពីរបែកគ្នា។May be an image of 2 people

តាមរយៈខ្លឹមសារនៅថ្ងៃទី៣០ ខែឧសភា អៀ ម៉េងលិ បានប្រកាសបែកគូស្នេហ៍ថ្មីដោយបានរៀបរាប់ថា «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy មិនមែនមានអ្នកទី៣ទេ»។ យ៉ាងណាមិញ ប្រកាសបែកគ្នាមិនទាន់បាន២៤ម៉ោងស្រាប់តែ ស្រីស្អាតរូបនេះបែរជាប្រកាសវិញថាពួកគេមិនបានបែកគ្នាទេ។ សរសេរនៅលើបណ្តាញសង្គម ស្រីលិ បានបញ្ជាក់ថា «Prank លេងទេបងប្អូនទាំងអស់គ្នា ខឹងប្តីពេក ពេលខឹងលើកនេះអត់លួងសោះ Love you babe» ដោយភ្ជាប់រូបថតជាមួយគូស្នេហ៍កៀកកើយនៅមាត់សមុទ្រ។May be a closeup of 2 people, people standing and indoor

ការបង្ហោះ Prank របស់ ម៉េងលិ ដែលទើបភ្ជាប់ចំណងស្នេហ៍ថ្មីមានតួនាទីជាកងអង្គរក្ស ប្រមាណ៩ខែ ក៏ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនផ្លែផ្កាឱ្យនាងផងដែរ។ ពួកគេបានសរសេរថា «សង្ឃឹមការ prank ក្លាយជាការពិត , ជូនពរចែ មែនទែនតាមបំណង prank របស់ចែនៅថ្ងៃណាមួយចុះសាធុៗៗៗ, ជូនពរការ Prank នេះក្លាយជាការពិតថ្ងៃណាមួយ, ករណី មិនគិតមាន ឬក្រ ទាល់តែអត់ធ្មត់តិច។ មិនមែនចេះតែបែកទេ អាចប៉ះពាល់ជីវភាព,តាប៉ែ ហា, ថាមែនៗ,ប្រហែលឈ្លោះគ្នាមែនតែបន្ទាប់ពីខាងប្រុសលួងហើយក៏ត្រូវគ្នាវិញ លេងសើចជ្រុលប្រយ័ត្នមែនទែនយំ២០ឆ្នាំឥលូវហើយ»។ អ្នកខ្លះទៀតបានលើកឡើងថា «ខែក្រោយអីបែកគ្នាមែនទែន ហើយតិចទឹកភ្នែក, Prank លើកក្រោយគ្មានអ្នកជឿទេ កុំសង្ឃឹម ,សង្ឃឹមថា ក្លាយជាការពិត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1NTKSxzwqBYJMhiDOTlbQSWZTCwrpDK_ibnCLBI9qvukN8BCB2F9B_rBcBRKke7_kvo_X5Asgo2_gO4YOH6vNS-qce5w9Pe_tSsakHA7lg_snccJxNModrf_yuHwAc76LD8qqIhsAmTuXfrSQcMv4V0libjFjbCoc9v4_22Q9n_UAiltk9Y_RHC1f/s769/Capture%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaKezVoKbBWCrjuDDIqquUCEmRwO2xBpK3cYOb_I8VaFZKbXkwJLjdcoNBAjytnWSykYzbYYXaXUNl-hUikJc89ez9BJzqG664H8O0jNCAZcUMBR-RtH93xlyEr1aaJW5lhLa2SFIKZEljKy7N5bNEQzmBXyxLpaQft18Qq10dWiMZwyav-XJYOfQ/s685/%E1%9E%9C.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUCKFFq37RLHJGxySqvsB2jfpEW4MB6IPD5Hrtx0I2236j8OoxOR-eJu6vg2QzN9nIe5TDBiOkZsSfIQljt9LRp82d1430WHMIfoyfh5IuxiaanmYo9zR8jnoygyrFXZhclY-DDuDc7xT5jrPdcano2obGg05tUadUqOzTJHs3QI4MM7P9E0Tn4Gd/s1005/r.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr2WUZ9IWfLnsYs7ah9IKdARp-XUcN0tDKPE7Vjots0XNllCSFWF72VZGeUCeRBzH3V2dwOJ7XC-JS6CxTpOosrwlsKkF63EToB_jO9cyzgnoYBEEJYjfIwyv4NZrmj5pcZbpLKbLOhKCoR1o5t0UYN51RSgk5folhVhPIP7efB_FhmBjxBKJKtjRI/s1018/b.PNG