ប្រទេសចិន ៖ អតិថិជនចិនដែលនិយមទិញទុរេនថៃអាចបរិភោគទុរេនស្រស់ជាងមុន ដោយសារការដឹកជញ្ជូនទុរេនតាមរថភ្លើងឆ្លងកាត់ប្រទេសចិន និងឡាវ មានលក្ខណៈងាយស្រួល ។ ក្រុមហ៊ុនចិននាំចូលផ្លែឈើពីតំបន់អាស៊ីអាគ្នេយ៍លើកឡើងថា នៅឆ្នាំ២០២៣ ប្រទេសថៃអាចលក់ទុរេនក្នុងតម្លៃខ្ពស់បំផុតក្នុងរយៈពេលជិត៥ឆ្នាំ ។ ដូច្នេះ ខ្សែរថភ្លើងតភ្ជាប់ពីទីក្រុងគុនមីងរបស់ចិន ទៅកាន់ទីក្រុងវៀងចន្ទន៍របស់ឡាវ បានជួយជំរុញដល់ការនាំចូលផ្លែឈើរបស់ក្រុមហ៊ុនចិន ។Laos-China Railway review – observations while riding the train from  Vientiane to Boten

ការដឹកជញ្ជូនទុរេនពីប្រទេសថៃទៅចិនបានចំណាយពេលតិចជាងមុន គឺគេចំណាយពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនទុរេនតាមរថភ្លើងចិន-ឡាវ ។ កាលពីមុន ប្រទេសចិនបាននាំចូលទុរេនមិនទាន់ទុំល្អ ព្រោះមិនអាចដឹកជញ្ជូនទុរេនទុំតាមផ្លូវគោក និងផ្លូវទឹកបានទេ ប៉ុន្តែបច្ចុប្បន្ននេះ គេអាចនាំចូលទុរេនទុំបានច្រើនជាងមុន ដោយសារការប្រើប្រាស់ផ្លូវរថភ្លើងចិន-ឡាវ បានបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូន ។

ចំណែកអ្នកត្រួតពិនិត្យគុណភាពទុរេនប្រចាំទីក្រុងគុនមីងលើកឡើងថា នៅឆ្នាំ២០២៣ ប្រទេសថៃបាននាំចេញទុរេនទុំមកចិនច្រើនជាងមុន ដោយសារចំណាយពេលខ្លីក្នុងការដឹកជញ្ជូន ហើយទុរេនឆ្នាំនេះមានគុណភាពល្អ និងរសជាតិផ្អែមឆ្ងាញ់ ។ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសចិនជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទុរេនថៃនៅឆ្នាំ២០២២ គឺស្មើនឹង៩៦% នៃបរិមាណនាំចេញសរុប និងស្មើទឹកប្រាក់ចំនួន៣.០៩ពាន់លានដុល្លារអាមេរិក ។Thailand's Durian Export to China Facilitated by China-Laos Railway

ក្រៅពីនេះ ផ្លែឈើផ្សេងទៀតនៅតំបន់អាស៊ាន ក៏បានដឹកជញ្ជូនតាមរយៈរថភ្លើងចិន-ឡាវផងដែរ ។ យោងតាមក្រុមហ៊ុន China Railway Kunming Group បានលើកឡើងកាលពីថ្ងៃទី១០ ខែឧសភា កន្លងមកថា ផ្លែឈើនាំចូលដូចជា មង្ឃុត ទុរេន មៀន និងផ្លែឈើផ្សេងៗសរុបចំនួន១៧.២០០តោន គឺត្រូវបានគេដឹកជញ្ជូនតាមរថភ្លើងខាងលើនេះ តាំងពីខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ ៕ ប្រភព ៖ AEC connect