ប្រទេសថៃ ៖ ថៃបានជាប់ចំណាត់ថ្នាក់ទី៤ ជាប្រទេសដែលជនជាតិចិនត្រូវការទិញអចលនទ្រព្យនៅក្រៅប្រទេសនៅឆ្នាំ២០២២ បន្ទាប់ពីប្រទេសអូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក ។ ក្រុមអតិថិជនចិនបានចាប់អារម្មណ៍លើអចលនទ្រព្យនៅប្រទេសថៃជាខ្លាំង ដោយសារមានតម្លៃគួរឱ្យចាប់អារម្មណ៍ និងដើម្បីស្វែងរកប្រាក់ចំណេញពីការវិនិយោគ ជាពិសេស ខុនដូប្រណីតស្ថិតក្នុងទីតាំងល្អៗនៅទីក្រុងបាងកក ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាននានាបង្ហាញថា ជនជាតិចិនភាគច្រើនត្រូវការទិញខុនដូប្រណីតនៅទីតាំងល្អៗសម្រាប់ស្នាក់នៅក្នុងប្រទេសថៃ ក្នុងនោះមាន១ ឬ២បន្ទប់ និងតម្លៃចាប់ពី១៥លានបាត ដល់៣០លានបាត ។ ចំណែកលំនៅឋាននៅប្រទេសថៃវិញ ជនជាតិចិនចង់ទិញលំនៅឋានមាន៤បន្ទប់ និងមានទីតាំងនៅភាគខាងកើតទីក្រុងបាងកក ក្នុងតម្លៃចាប់ពី៣០លានបាត ដល់១០០លានបាត ហើយភាគច្រើនពួកគេទិញដើម្បីស្នាក់នៅដូចគ្នា ។Open 5 locations, land prices are the highest, 'Nakhon Pathom' leading the  sky train pushing 'suburban

ជាក់ស្តែង នៅតំបន់ហួយខ្វាវ ជាតំបន់មួយដែលជនជាតិចិនចាប់អារម្មណ៍ទិញអចលនទ្រព្យច្រើនដូចជា គម្រោងខុនដូប្រណីតចំនួន២៩ជាន់ មាន៤៧៧បន្ទប់ ខណៈគម្រោងនេះនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៤ ហើយក៏មានគម្រោងខុនដូប្រណីតមាន៣១ជាន់ និងបន្ទប់ចំនួន៤៥០បន្ទប់ ដែលស្ថិតនៅក្បែរគ្នាផងដែរ ។

ប្រធានគម្រោងខុនដូនេះបញ្ជាក់ថា គេបានលក់គម្រោងនេះអស់៦០%ហើយ ក្នុងនោះ២០% ជាអតិថិជនចិន ។ បរិវេណនេះទទួលបានការពេញនិយមខ្លាំង ព្រោះវាមានទីតាំងនៅជិតស្ថានទូតចិន ងាយស្រួលធ្វើដំណើរ ហើយអតិថិជនភាគច្រើនជាវិនិយោគិននៅប្រទេសថៃ ។ ចំណែកអាជីវករនៅតំបន់នេះនិយាយថា ការត្រឡប់មកវិញរបស់ជនជាតិចិនបានធ្វើឱ្យតម្លៃទិញ និងជួលអចលនទ្រព្យថៃកើនឡើងខ្ពស់ ។Thailand to experience post-Covid boom in real estate and tourism sectors

លោក Wichai Wiratkaphan ជាមន្ត្រីធនាគារ និងនាយកមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបញ្ជាក់ថា ជនជាតិចិនបានមកទិញអចលនទ្រព្យថៃតាំងពីចុងឆ្នាំ២០២២ មកម៉្លេះ ។ លោករំពឹងថា នៅឆមាសទី២ ឆ្នាំ២០២៣ ការទិញអចលនទ្រព្យថៃរបស់ជនជាតិចិននឹងកើនឡើងទៀត ប៉ុន្តែអាចនឹងផ្លាស់ប្តូរខ្លះៗ គឺការទិញសម្រាប់វិនិយោគ មកសម្រាប់រស់នៅរយៈពេលយូរវិញ ព្រោះពួកគេមានបទពិសោធន៍ដោយសារចិនបិទប្រទេស ហេតុនេះ ពួកគេមានតម្រូវការទិញផ្ទះទី២ នៅក្រៅប្រទេស ។Chinese eye Thai properties to hedge against economic issues at home |  South China Morning Post

លោក Wichai Wiratkaphan វាយតម្លៃថា នៅឆ្នាំ២០២៣ ការផ្ទេរកម្មសិទ្ធិសម្រាប់តែជនជាតិចិននឹងកើនឡើង ស្មើនឹងទឹកប្រាក់៨ម៉ឺនលានបាត ពីចំនួនការផ្ទេរកម្មសិទ្ធិសរុបស្មើ១០០ម៉ឺនលានបាត ។ លោកបន្តថា ជនជាតិចិននាំគ្នាមកទិញអចលនទ្រព្យនៅថៃ គុណសម្បត្តិ គឺនឹងជួយដោះស្រាយបញ្ហាខុនដូប្រណីតលើសលប់ក្នុងទីផ្សារ ប៉ុន្តែគុណវិបត្តិវិញ វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យនៅថៃកើនឡើង រហូតដល់ជនជាតិថៃគ្មានលទ្ធភាពទិញ ។ ហេតុនេះ លោកបានស្នើឱ្យរដ្ឋាភិបាលថៃប្រមូលប្រាក់បន្ថែមពីការលក់អចលនទ្រព្យឱ្យជនបរទេសដើម្បីបង្កើតមូលនិធិជួយពលរដ្ឋថៃ ៕Where are Chinese property investors buying now? Why Thailand and Australia  are booming, from Regal Azzura in Queensland to Bangkok's The Livin  Ramkhamhaeng | South China Morning Post ប្រភព ៖ propertyjibjib