យោងតាមការជូនដំណឹងពីផេក Cambodia 2023 បានឱ្យដឹងថាប្រទេសថៃបញ្ជូនប្រតិភូកីឡាច្រើនជាងគេក្នុងការប្រកួតកីឡាអាស៊ាននប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយក្នុងនោះមានអត្តពលិកប្រកួតចំនួន៣០៤នាក់ មន្រ្តីបច្ចេកទេសចំនួន៣២៥ សរុបប្រតិភូចំនួន ៦២៩ នាក់ខណៈកម្ពុជាជាម្ចាស់ផ្ទះនៅលេខរៀងទី៣ បន្ទាប់ពីឥណ្ឌូនេស៊ី។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់តាមរយៈផេកផ្លូវការ CAMSOC បានឱ្យដឹងថា ថៃបានបញ្ជូនគណៈប្រតិភូច្រើនជាងគេដូចទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដូចគ្នា ដោយការប្រកួតកីឡាប៉ារ៉ាហ្គេមប្រទេសនេះបានបញ្ជូនអត្តពលិកចូលរួមប្រកួតមានចំនួន៣០៤នាក់ មន្រ្តីបច្ចេកទេសចំនួន៣២៥ សរុបប្រតិភូចំនួន ៦២៩នាក់។ ចំណែកប្រទេសកម្ពុជាវិញស្ថិតនៅលេខរៀងទី៣ ដែលប្រតិភូសរុបចំនួន៣៤៣នាក់ ដែលមានអត្តពលិកចំនួន២៥២នាក់ និង មន្រ្តីបច្ចេកទេស៩១នាក់។

ប្រទេសឈរលេខរៀងទី២គឺ ឥណ្ឌូនេស៊ី ដោយបានបញ្ជូនប្រតិភូសរុបចំនួន ៥៨០នាក់ ដោយអត្តពលិកមានចំនួន២៧៥នាក់ និងមន្រ្តីបច្ចេកទេសមានចំនួន ៣០៥នាក់ ខណៈប្រទេសទីម័រខាងកើតមានចំនួនតិចជាងគេដោយប្រតិភូសរុបមានចំនួន៣១នាក់ប៉ុណ្ណោះ ដោយមានអត្តពលិកចំនួន១៣នាក់ និងមន្រ្តីបច្ចេកទេស ១៨នាក់។ ចំណែកឯប្រទេសព្រុយណេ ក៏តិចដូចគ្នាដោយប្រតិសរុបមានចំនួន៣២នាក់ ដោយអត្តពលិកមានចំនួន២០នាក់ និងមន្ត្រីបច្ចេកទេស១២នាក់។

គួរបញ្ជាក់ថា កីឡាអាស៊ានប៉ារ់ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមាន១៤ប្រភេទកីឡាក្នុងការប្រកួតរួមមាន៖១. អត្តពលកម្ម ២. វាយសី ៣. ប៊ូស្យា ៤.អុក ៥.បាល់បោះពិការភ្នែក ៦.បាល់ទាត់ (ម្ខាង៧នាក់) ៧.បាល់ទាត់ (ម្ខាង៥នាក់) ៨.យូដូ ៩.លើកទម្ងន់ ១០.ហែលទឹក ១១. វាយកូនឃ្លីលើតុ ១២.បាល់ទះអង្គុយ ១៣.បាល់បោះជិះរទេះ និង ១៤.កីឡាអេឡិចត្រូនិច៕May be an image of text