ប្រទេសចិន ៖ អ្នកជំនាញចិនបានដាស់តឿនថា ជំងឺកូវីដនឹងឆ្លងរាតត្បាតនៅប្រទេសចិនជាថ្មី ហើយពលរដ្ឋចិននឹងឆ្លងជំងឺនេះរហូតដល់៦៥លាននាក់ក្នុង១សប្តាហ៍ ក្នុងអំឡុងពេលជំងឺកូវីដឆ្លងខ្លាំងនៅចុងខែមិថុនា ឆ្នាំ២០២៣ ។

គេហទំព័ររបស់ចិនឈ្មោះ Global Times បានចុះផ្សាយថា លោក Zhong Nanshan អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមលំដាប់ទី១ នៅប្រទេសចិន លើកឡើងថា ពលរដ្ឋចិនប្រមាណ៦៥លាននាក់នឹងឆ្លងជំងឺកូវីដក្នុង១សប្តាហ៍ ខណៈជំងឺកូវីដនឹងឆ្លងរាតត្បាតជាថ្មីនៅប្រទេសចិន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៣ ។China faces new Covid wave from XBB variant that could peak at 65 million  cases a week

កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក លោក Zhong Nanshan អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមបានលើកឡើងក្នុងកិច្ចប្រជុំផ្នែកវិទ្យាសាស្ត្រនៅទីក្រុងក្វាងចូវថា ជំងឺកូវីដបានឆ្លងរាតត្បាតចំនួន២លើកនៅប្រទេសចិន គឺនៅចុងខែមេសា និងខែឧសភា ឆ្នាំ២០២៣ ។ លោកបន្តថា រដ្ឋាភិបាលចិនបានអនុម័តយកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដចំនួន២ប្រភេទ ដែលវាអាចប្រឆាំងនឹងពូជ XBB ហើយរដ្ឋាភិបាលចិននឹងអនុម័តវ៉ាក់សាំងជាច្រើនទៀត ។What China's Deadly Covid Surge Means For the World in 2023 – Rolling Stone

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនបានរាយការណ៍ពីការឆ្លងរាតត្បាតនៃជំងឺកូវីដនៅទីក្រុងប៉េកាំងថា ជំងឺកូវីដជាជំងឺ១ ក្នុងចំណោម៥ ដែលឆ្លងរាតត្បាតខ្លាំងនៅទីក្រុងប៉េកាំង ក្នុងចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា កន្លងមក ។ ជំងឺទាំង៥ប្រភេទនេះ មានអ្នកឆ្លងសរុបស្មើនឹង៩៨,៩% នៃជំងឺទាំងអស់ ។What Is China's 'Zero-COVID' Policy?

ចំណែកមន្ត្រីសុខាភិបាលចិនបញ្ជាក់ថា XBB គឺជាពូជកូវីដចុងក្រោយបង្អស់ដែលគេបានប្រទះឃើញនៅចិន នាពេលបច្ចុប្បន្ន ។ XBB កើតមកពីពូជអូមីក្រុង ហើយវាងាយឆ្លងជាងអូមីក្រុង ដែលធ្លាប់ឆ្លងរាតត្បាតនៅប្រទេសចិនកាលពីមុន ៕ ប្រភព ៖ TNN World