Home ព័ត៌មានជាតិ យោធាកម្ពុជាម្នាក់ ត្រូវបានផ្ទុះមីនរបួសធ្ងន់ ក្រោយពីព្យាយាមជួយស្ត្រីថៃម្នាក់ដែលបានផ្ទុះមីននៅតាមបន្ទាត់ព្រំដែន

យោធាកម្ពុជាម្នាក់ ត្រូវបានផ្ទុះមីនរបួសធ្ងន់ ក្រោយពីព្យាយាមជួយស្ត្រីថៃម្នាក់ដែលបានផ្ទុះមីននៅតាមបន្ទាត់ព្រំដែន

134
0

លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការស្តីទីយោធាការពារព្រំដែនលេខ៥០៣បានប្រាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ថា៖”មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ សំរិទ្ធ រួយរីន អាយុ៤៦ឆ្នាំរស់នៅភូមិ ឃុំស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បានចូលមកបេះបន្លែតាមបន្ទាត់ព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៣៩ចូលមកក្នុងទឹកដីកម្ពុជាប្រមាណជាង២០០ម៉ែត្របានជាន់មីនផ្ទុះបណ្តាលដាច់ជើងខាងឆ្វេងត្រឹមកជើងនិងសុះពេញមុខរបួសធ្ងន់”។

លោកវរសេនីយ៍ទោ បានបន្ថែមទៀតថា៖” ក្រោយពេលដែលផ្ទុះមីនតាមបន្ទាត់ព្រំដែនបានដឹងមានអ្នករងគ្រោះកណ្តាលព្រៃទើបកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន បានចូលទៅជួយ និងសង្គ្រោះហើយកាប់ព្រៃបានប៉ះមីនផ្ទុះបណ្តាលរបួសពេញផ្ទៃមុខកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាម្នាក់ទៀត”។

ក្រោយមានអ្នករងគ្រោះដោយសារគ្រាប់មីនចំណុចនៅជំណុចព្រំដែន(ស)ដែលមានស្ត្រីជនជាតិថៃម្នាក់ដាច់ជើងម្ខាងនិងកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាម្នាក់របួសមុខពេញមុខត្រូវបានកម្លាំងកងរយលេខ១២០៣ និងកម្លាំងយោធាព្រំដែនលេខ១២រួមជាមួយតម្រួតយោធាខេត្តស្រះកែវ និងកម្លាំងជំនាញដោះមីនបានចូលមកសង្គ្រោះយកចេញពីចំការមីនដឹកទៅកាន់មន្ទីរពេទ្យ៕