បរទេស៖ Tesla Model Y គឺជាម៉ូដែលរថយន្តដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយវ៉ាដាច់ Toyota Corolla និង RAV4 ។ នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុនស្រាវជ្រាវទីផ្សាររថយន្ត JATO នឹងប្រភពទិន្នន័យដែលប្រមូលបានយ៉ាងត្រឹមត្រូវសម្រាប់ទីផ្សារចំនួន ៥៣ នៅទូទាំងពិភពលោក បូករួមទាំងព័ត៌មាន និងការប៉ាន់ស្មានសម្រាប់ទីផ្សារសំខាន់ៗផ្សេងទៀត។Tesla Model Y Review 2023 | Top Gear

កាលពីខែសីហាឆ្នាំមុន នាយកប្រតិបត្តិ Tesla លោក Elon Musk បានប្រកាសនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំថា Model Y នឹងក្លាយជារថយន្តថ្មីដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ នេះ។ ដូច្នេះហើយ ការរំពឹងរបស់លោក Elon Musk បានក្លាយជាការពិត ទិន្នន័យដែលប្រមូលបាននៅក្នុងត្រីមាសទី ១ បានបង្ហាញថា Tesla Model Y ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ដែលដឹកនាំជាមួយនឹងរថយន្តចំនួន ២៦៧,២០០ គ្រឿងដែលបានចែកចាយដល់អតិថិជន កើនឡើង ៦៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។2023 Tesla Model Y Review, Pricing, and Specs

ចំណាត់ថ្នាក់លេខ ២ គឺ Toyota Corolla ជាមួយនឹងការលក់ ២៥៦,៤០០ គ្រឿង ជាមួយនឹងនិន្នាការធ្លាក់ចុះ រួមទាំងការថយចុះ ២៩% នៅក្នុងប្រទេសចិន និង ១០% នៅសហរដ្ឋអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណាត់ថ្នាក់លេខ ៣,៤ និងលេខ ៥ សុទ្ធតែជាកម្មសិទ្ធិរបស់ម៉ាកតូយ៉ូតាទាំងអស់។
រថយន្ត Hilux លក់បាន ២១៤,៧០០ គ្រឿង, RAV4 លក់បាន ២១១,០០០ គ្រឿង និង Camry លក់បាន ១៦៦,២០០ គ្រឿង។ រថយន្ត RAV4 និង Camry ត្រូវបានលក់ជាចម្បងនៅក្នុងទីផ្សារអភិវឌ្ឍន៍ ខណៈដែល រថយន្ត Hilux ត្រូវបានលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន៕Tesla Model Y - Wikipedia ប្រភព៖vnexpress