ក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វយក្សចំនួន ៥ ប្រភេទដែលមាននូវក្នុងព្រៃសើមរហូតដល់ជម្រៅនៃមហាសមុទ្រ។ ដូចច្នេះហើយតើសត្វយក្សទាំងនោះ គឺជាសត្វអ្វីខ្លះ?

១.ខ្យងយក្ស Africa ៖ គឺជាខ្យងដ៏ធំបំផុតនៅលើផែនដី ខ្យងយក្សប្រភេទនេះមានប្រវែងជាង ៣០ សង់ទីម៉ែត្រ នឹងមានដើមកំណើតនៅអាហ្រ្វិកខាងកើត ។Largest Snail in the world Lifecycle - YouTube

២.ត្រីសាម៉ុងយក្ស៖ ត្រី Andrias davidianus យក្សគឺជាប្រភេទត្រីដ៏ធំ និងប្លែកបំផុតមួយនៅក្នុងពិភពលោក។ ត្រីសាម៉ុងយក្ស Andrias davidianus មានដើមកំណើតនៅភាគកណ្តាលនិងភាគខាងកើតប្រទេសចិន ដែលវាមានប្រវែង ១,៨ ម៉ែត្រ និងទម្ងន់ជិត ៦០ គីឡូក្រាម។Chinese Giant Salamander | Andrias davidianus

៣.ប្រចៀវយក្ស៖ ប្រចៀវយក្ស ឬហៅថាកញ្ជ្រោងហោះ ត្រូវបានគេរកឃើញនៅក្នុងព្រៃ Maitum ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ប្រចៀវយក្ស Megabats មានទំហំរហូតដល់ ២១.៥ សង់ទីម៉ែត្រ ហើយស្លាបរបស់ពួកវាមានប្រវែង ១.៥ ម៉ែត្រ ទៅ ១.៧ ម៉ែត្រ ។Giant Megabats! - Meteo24News

៤.ត្រីយក្សទឹកសាប៖ ត្រីបបែលយក្ស Dasyatidae ត្រូវបានរកឃើញនូវ កោះ Borneo ក្នុងប្រទេសឥណ្ឌូនេស៊ី។ Dasyatidae មានទទឹងជាង ២.២ ម៉ែត្រ និងមានទម្ងន់៥០០ ទៅ ៦០០ គីឡូក្រាម សត្វទាំងនេះស្ថិតក្នុងចំណោមត្រីដែលធំជាងគេបំផុតនៅលើពិភពលោក។Beyond the Car-Size Stingray: Five Cool Facts About Rays and Skates

៥. ចាហ៊ួយយក្ស៖ Jellyfish Nomura គឺជាចាហ៊ួយយក្សដែលធំបំផុតនៅលើពិភពលោក វាមានប្រវែងប្រហែល ២ ម៉ែត្រ និងមានអង្កត់ផ្ចិតជាង ២២០ គីឡូក្រាម។ Nomura jellyfish ភាគច្រើនរស់នៅក្នុងតំបន់សមុទ្រលឿងកណ្តាល និងតំបន់សមុទ្រចិន៕Giant jellyfish threaten Japanese fisheries | Honolulu Star-Advertiser ប្រភព៖cafef.com