Home ព័ត៌មានអន្តរជាតិ ចិនបង្ហាញពីបទវិភាគមួយពាក់ព័ន្ធនឹងការគំរាមកំហែងសេដ្ឋកិច្ច

ចិនបង្ហាញពីបទវិភាគមួយពាក់ព័ន្ធនឹងការគំរាមកំហែងសេដ្ឋកិច្ច

80
0

ប្រទេសចិន ៖ ប្រទេសចិនបានសួរទៅកាន់អាមេរិកថា តើប្រទេសណាឱ្យប្រាកដដែលបានគំរាមកំហែងសេដ្ឋកិច្ចប្រទេសផ្សេងៗ ? ខណៈកាលពីពេលថ្មីៗនេះ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងនាយកធនាគារកណ្តាលមកពីក្រុមប្រទេស G7 ។ លោកស្រី Janet Yellen បានអំពាវនាវឱ្យប្រទេសផ្សេងៗសហការគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងសេដ្ឋកិច្ចរបស់ប្រទេសចិន ។Janet Yellen's welcome overture to China | Financial Times

នៅពេលនិយាយអំពីការគំរាមកំហែងក្នុងទំនាក់ទំនងអន្តរជាតិ គឺអាមេរិកជាអ្នកចាប់ផ្តើមប្រើពាក្យនេះមុន ហើយអាមេរិកក៏បានប្រើពាក្យនេះរហូតមក ។ ខ្លឹមសារសំខាន់របស់ពាក្យគំរាមកំហែង គឺអាមេរិកប្រើប្រាស់សំដៅដល់ការគំរាមផ្នែកអាវុធ, ការបង្កើតភាពឯកោផ្នែកនយោបាយ, ការដាក់ទារុណកម្មសេដ្ឋកិច្ច និងការទប់ស្កាត់បច្ចេកវិទ្យា ដែលបង្ខំឱ្យប្រទេសផ្សេងៗផ្លាស់ប្តូរតាមតម្រូវការរបស់អាមេរិក ដើម្បីឱ្យអាមេរិកក្លាយជាប្រទេសមហាអំណាចលើពិភពលោកយ៉ាងពេញលេញ ។

កាលពីពេលថ្មីៗនេះ សារព័ត៌មានអាមេរិកបានចុះផ្សាយព័ត៌មានជាញឹកញាប់ថា នៅមុន និងក្រោយពេលកិច្ចប្រជុំកំពូលប្រទេស G7 អាមេរិកនឹងប្រកាសពីការរឹតបន្តឹងការវិនិយោគក្នុងប្រទេសចិន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបផ្សេងៗដូចជា Semiconductor បញ្ញាសិប្បនិម្មិត និងកុំព្យូទ័រជាដើម ។ បើពិតមែននោះ វានឹងក្លាយជាហេតុការណ៍ថ្មីមួយដែលអាមេរិកបានគំរាមចិនផ្នែកសេដ្ឋកិច្ច និងរារាំងការអភិវឌ្ឍរបស់ចិន ។6 Hard-to-Believe Chinese Tech Stock Facts | The Motley Fool

ការទប់ស្កាត់បច្ចេកវិទ្យា គឺជាវិធីគំរាមផ្នែកសេដ្ឋកិច្ចដែលអាមេរិកប្រើប្រាស់ជាញឹកញាប់ ហើយក្រៅពីនេះ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ជាការគំរាមផ្នែកសេដ្ឋកិច្ចផងដែរ ដែលអាមេរិកប្រើញឹកញាប់ដូចគ្នា ។ លើសពីនេះ ទោះជាប្រទេសជាសម្ព័ន្ធមិត្តជាមួយអាមេរិក ក៏មិនរួចខ្លួនដែរ ។ ជាក់ស្តែង តាំងពី១៩៨០ រហូតមក អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកលើប្រទេសជប៉ុន ដើម្បីបង្ក្រាបឧស្សាហកម្មផលិតកម្ម ដោយសារជប៉ុនមានភាពជឿនលឿនជាងអាមេរិក ដូចជា Semiconductor ។ ដូចគ្នានេះ អាមេរិកបានបង្ខំឱ្យជប៉ុនរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចខ្នាតធំឡើងវិញទៀតផង គឺចំណុចទាំងអស់នេះហើយគេហៅថា ជាការគំរាមសេដ្ឋកិច្ច ។

កិច្ចប្រជុំកំពូលក្រុមប្រទេស G7 នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ ហើយក្នុងចំណោមនេះមានប្រទេសសមាជិកជាច្រើន ដែលធ្លាប់ត្រូវបានអាមេរិកគំរាម ។ បើអាមេរិកចង់ដាក់របៀបវារៈ «ដោះស្រាយការគំរាមកំហែងផ្នែកសេដ្ឋកិច្ច» ចូលក្នុងកិច្ចប្រជុំនេះ ពួកគេគួរពិនិត្យមើលបទពិសោធន៍កន្លងមក និងបញ្ជាក់ពីការថ្កោលទោសសកម្មភាពរបស់អាមេរិក ដែលចង់ប្រែពណ៌ពីសទៅខ្មៅ ៕ ប្រភព ៖ China Face