Home ព័ត៌មានជាតិ មន្ទីរពេទ្យសុរិន្ទលុបអក្សរខ្មែរចេញស្លាកសញ្ញា ក្រោយពលរដ្ឋខ្មែរពហិការឈប់ទៅព្យាបាលជំងឺ

មន្ទីរពេទ្យសុរិន្ទលុបអក្សរខ្មែរចេញស្លាកសញ្ញា ក្រោយពលរដ្ឋខ្មែរពហិការឈប់ទៅព្យាបាលជំងឺ

92
0

ក្រោយរងនូវរលកពហិការឈប់ទៅសម្រាក និងព្យាបាលជំងឺពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងចាស់ដៃនាពេលកន្លងមក ពេលនេះមន្ទីរពេទ្យបង្អែកខេត្តសុរិន្ទ (Surin Hospital) របស់ថៃ បានសម្រេចចិត្តប្តូរស្លាកសញ្ញាថ្មី ដោយលុបបំបាត់ និងដកអក្សរខ្មែរចេញទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikoozNKfiS0Ibyc1JPsb3ITJAr8Xckm9sillKVjFT-F_D1Juh8au2kWwSG2x0ZsT0b214X1zEMLTwatl-lx96AWCtLxGqbjO79Auh5gP2IIx9BLol8Yc_d-08ggb_TvRgnI1bCcb_2ffKUHHWiGZck3Ixh-HSoUAspw8SCeFvqQIQkDRb1hX2Px7b_6_c/s720/photo_2026-08-26_15-23-05%20(4).jpg
____________________
ពលរដ្ឋខ្មែរមិនខ្វល់ ក្ដៅក្រហាយតែខ្លួនឯង! ក្រោយរងនូវរលកពហិការឈប់ទៅសម្រាក និងព្យាបាលជំងឺពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងចាស់ដៃនាពេលកន្លងមក ពេលនេះមន្ទីរពេទ្យបង្អែកខេត្តសុរិន្ទ (Surin Hospital) របស់ថៃ បានសម្រេចចិត្តប្តូរស្លាកសញ្ញាថ្មី ដោយលុបបំបាត់ និងដកអក្សរខ្មែរចេញទាំងស្រុង។ ទង្វើនេះមិនត្រឹមតែមិនធ្វើឱ្យពលរដ្ឋខ្មែរអន់ចិត្តទេ តែបែរជាត្រូវមហាជនវាយបក និងចំអកឱ្យវិញយ៉ាងចាស់ដៃថា «ទោះរើទាំងពេទ្យទៀរក៏ខ្មែរមិនខ្វល់ដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguLP1MXKyKxUG59L-Zf7t0hHB190UHmZVFE0Fhz4bCcRHoYWmrsx85q-p2vgJagi-cNL5MPZmNtNMk8Rn9D66Lu6gG4kiiksiNFxykkCHZsq4QMiR_KlTUSrcVSbHdM79jOA3lOvifRZgCPUbv6QjefUKSXRRGoz053BTMwarCMboirM289JmERQ8Umao/s1280/photo_2026-08-26_15-23-05.jpg

យោងតាមការចុះផ្សាយនៅថ្ងៃទី ២៦ ខែសីហា ពីសារព័ត៌មានថៃ Khaosod ជុំវិញការលុបអក្សរខ្មែរចេញពីប៉ាយឈ្មោះរបស់មន្ទីរពេទ្យខេត្តសុរិន្ទ មិនត្រឹមតែមិនបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរខឹង ឬអន់ចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបានបង្កឱ្យផ្ទុះរលកនៃការរិះគន់ និងការចំអកឡកឡឺយត្រឡប់ទៅវិញយ៉ាងចាស់ដៃនៅក្នុងបណ្តាញសង្គម។ មហាជនកម្ពុជាជាច្រើនបានរួមកម្លាំងគ្នាបញ្ចេញមតិយោបល់បែបឌីជីថល ដោយប្រកាសធ្វើពហិការជាផ្លូវការមិនឈ្នាន់ជើងចូល និងមិនខ្ចីឆ្លងដែនទៅចំណាយលុយឱ្យមន្ទីរពេទ្យថៃសូម្បីតែមួយរៀលឡើយ។ ពួកគេបានដេញដោលចំៗថា កម្ពុជាមិនដែលសង្វាតសុំឱ្យថៃដាក់អក្សរខ្មែរលើផ្លាកសញ្ញានោះឡើយ គឺភាគីថៃជាអ្នកដាក់ដោយខ្លួនឯងដើម្បីទាក់ទាញម៉ូយជាអ្នកជំងឺខ្មែរតែប៉ុណ្ណោះ ហើយនៅពេលដែលពលរដ្ឋខ្មែរឈប់ទៅព្យាបាល ការដកស្លាកសញ្ញានេះចេញ គឺគ្រាន់តែជាការបង្ហាញពីភាពទាល់ច្រក និងចិត្តចង្អៀតរបស់ភាគីថៃតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYitb9YQ1qvJQxeC7GkT2liHWbmVEQoZ_oLo5UWSm0MnvG5zYWuVdF7D4r4jCXE3AXSUyoBNIBTG_VCiPxbxG1vaiFoyqV9egOsztF1Vocr7t0uaUKz5VO0sBKA66nl3Bjl6S4VnKd7umFc_3tYJiWYIHekAZ9Ksku3kjvCnhGWvzTqk_hxHwFncBcIk/s960/photo_2026-08-26_15-23-05%20(2).jpg
គួរបញ្ជាក់ថា នៅមុនពេលមានជម្លោះព្រំដែនជាមួយកម្ពុជា មន្ទីរពេទ្យនេះ ក៏ដូចជាមន្ទីរពេទ្យធំៗផ្សេងទៀតរបស់ថៃ ទទួលបានអ្នកជំងឺខ្មែរចូលសម្រាកពេញៗ និងរកចំណូលបានរាប់លានដុល្លារពីកម្ពុជាជារៀងរាល់ឆ្នាំ តាមរយៈការឆ្លងដែនទៅរកសេវាសុខាភិបាល។ ប៉ុន្តែ បន្ទាប់ពីមានការរំលោភបំពានព្រំដែន និងការយាយីរបស់យោធាថៃមកលើសាលារៀនខ្មែរនៅច្រកបឹងត្រកួន ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរបានផ្ទុះឡើង រហូតធ្វើឱ្យអ្នកជំងឺខ្មែរដែលមានជីវភាពធូរធារ សម្រេចចិត្តបង្វែរទិសដៅដកខ្លួនចេញពីថៃទាំងស្រុង។ បច្ចុប្បន្ន ពួកគេបានងាកទៅរកសេវាព្យាបាលដែលមានស្តង់ដារខ្ពស់ ទំនើប និងមានសុវត្ថិភាពជាង នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឬវៀតណាមជំនួសវិញ ដែលធ្វើឱ្យមន្ទីរពេទ្យថៃតាមជាំយដែនត្រូវខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ និងស្ងាត់ជ្រងំដូចចោរលួចសេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2IaRGDsJZcJhG229Wh26ZzJjwbLjRRjatxDIgo5WJNV-TLMg4SMJy3SVkXE4y0JkhQ_1U90lPFN46T3RC3J6hR2Bp71arvDKxWptVSaCi5UcCBGtHVdFE74xO0Y8lOu-E_9Efm7gtn9Hv507eUEGWTKq2DGbJ_h5FSmoR7N_z_j-Ibg0pNgP2D2JuwsY/s800/photo_2026-08-26_15-23-05%20(3).jpg

សរុបមក បើទោះជាថៃព្យាយាមប្រើប្រាស់ល្បិចកលការទូត ឬធ្វើទង្វើដកអក្សរខ្មែរចេញដើម្បីឌឺដងកម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរនៅតែរក្សាជំហររឹងមាំដាច់ខាត មិនរង្គើ និងធ្វើពហិការមិនទៅជាន់ដីមន្ទីរពេទ្យនោះតទៅទៀតឡើយ។ ការលុបអក្សរខ្មែរចេញពីស្លាកសញ្ញានេះ មិនបានធ្វើឱ្យតម្លៃភាសាជាតិខ្មែរធ្លាក់ចុះនោះទេ ប៉ុន្តែវាបានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ថា ថៃគឺជាប្រទេសដែលមានចិត្តចង្អៀត គ្មានស្មារតីមនុស្សធម៌គ្មានព្រំដែន ហើយសកម្មភាពនេះមានតែធ្វើឱ្យពួកគេកាន់តែខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរទាំងស្រុងតែប៉ុណ្ណោះ៕