Home ព័ត៌មានអន្តរជាតិ កីឡាករថៃម្នាក់គប់មេដាយ និងរូបតុក្កតា(Mascot) ចោល ដែលអ្នកគាំទ្រកម្ពុជាគិតថាជាទង្វើមិនគោរពម្ចាស់ផ្ទះ (មានវីដេអូ)

កីឡាករថៃម្នាក់គប់មេដាយ និងរូបតុក្កតា(Mascot) ចោល ដែលអ្នកគាំទ្រកម្ពុជាគិតថាជាទង្វើមិនគោរពម្ចាស់ផ្ទះ (មានវីដេអូ)

313
0

កាលពីយប់មិញ ការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយ ដោយឥណ្ឌូនេសុីបានគ្រងមេដាយមាស ក្រោយបំបាក់ថៃក្នុងលទ្ធផល៥-២។อาจเป็นรูปภาพของ 6 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

នៅក្នុងការប្រកួតដ៏ចម្រូងចម្រាស់នេះ មានការប៉ះទង្គិចគ្នាជាខ្លាំង រវាងកីឡាករនិងគ្រូបង្វឹករបស់ក្រុមទាំងពីរ ដែលបានបង្កជាអំពើហិង្សានៅក្នុងទីលាន។ ក្នុងនោះកីឡាករថៃ២នាក់បានទទួលកាតក្រហម ខណៈឥណ្ឌូនេសុីទទួលបានកាតតែក្រហមតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យឥណ្ឌូនេសុី អាចយកឈ្នះថៃបានយ៉ាងងាយស្រួល និងក្តោបបានមេដាយមាស។อาจเป็นรูปภาพของ 8 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "SEAGAMES SEA M MAIN STAND KHEMDEE 4 LAMAND CHATMONGKOL 3 HAYKAL 13 7OVI"

ក្រោយពីបញ្ចប់ការប្រកួត នៅក្នុងពិធីបំពាក់មេដាយ កីឡាករថៃម្នាក់បានគប់មេដាយប្រាក់ចោល ទៅកាន់អ្នកគាំទ្រ ដោយទឹកមុខខឹងសម្បារជាខ្លាំង។ លើសពីនេះទៅទៀតកីឡាករថៃរូបនេះ ក៏បានគប់ចោលតុក្កតា(Mascot)  ដែលជារូបតំណាងឱ្យព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជា ដែលវាហាក់បង្ហាញអំពើមិនគោរពដល់ម្ចាស់ផ្ទះ។

ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រកម្ពុជាបានបញ្ចេញមតិជាច្រើនទៅលើទង្វើកីឡាកររូបនេះ ដោយអ្នកខ្លះបានលើកឡើងថា៖”ទង្វើរបស់អ្នកបញ្ចាក់ពីចរិករបស់អ្នក រួមទាំងប្រទេសរបស់អ្នកផងដែរ #thailand #U22Thailandhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjH28ln4TkV2x77Y6b9k63pSeDk9cbZm6K2n-PcTlx9yn8R-hg1W9teHfLLvXc9U47euReVxyuh5o326MfsvRW0TYvQqAPWOxguTpSAGMNSjrFUl1UmsNDFSYWlYHBDBJwzkNXNLjX4FW5d7ItIuCn2zQtsOc7knD1iRloof1RuIyd3yHlj65OF7O/s703/Screenshot%202023-05-17%20082502.jpg

អ្នកខ្លះទៀតលើកឡើងថា “ប្រទេសអសីលធម៌ ទើបសម្បូរមនុស្ស អសីលធម៌ ប្រទេសនេះរីកចម្រើនបានដោយ​ ការឈ្នានីស​ ចង់បានតែលទ្ធភាពទៅមិនដល់ #thailandhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5GXT_EwmM26hvCwb-l27d1EqbJObNOY_NNgCDhfIWfY07h2vK7JbXLuGsIkFHakhGl3CrP-htP57WH_7RrrMxIPeoGQGglKMN3F13gFyIOSosLZjyaocC3YgSDYVhaCAq7jgadM9DZ8eMVoD0JXLRvUtWbFR8XAQfvlTTjS372-md8B0jmi_IsVD/s644/Screenshot%202023-05-17%20082602.jpg

តែយ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ គេមិនទាន់ដឹងនៅឡើយនោះទេថា តើកីឡាថៃនោះ មានគោលបំណងអ្វីបានជាគប់ទាំងមេដាយប្រា់ក់ និងរូបតុក្កតា(Mascot) ចោលយ៉ាងនេះ៕