Home ព័ត៌មានជាតិ កីឡាការនី ប៊ូ សំណាំង ទទួលបានប្រាក់ ឧបត្ថម្ភ ៥លានរៀន ពីលោកឧកញ៉ា ស្រី ចាន់ថន

កីឡាការនី ប៊ូ សំណាំង ទទួលបានប្រាក់ ឧបត្ថម្ភ ៥លានរៀន ពីលោកឧកញ៉ា ស្រី ចាន់ថន

143
0

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនឹងឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០ រៀល ជូនដល់កីឡាការនីរត់ប្រណាំង ប៊ូ សំណាង សម្រាប់ការតស៊ូរត់ប្រណាំងចម្ងាយ ៥០០០ ម៉ែត្រ រហូតដល់គោលដៅដោយមិនបោះបង់ការប្រកួត បើទោះបីជាមានភ្លៀងធ្លាក់ជោគជាំខ្លាំងយ៉ាងណាក៏ដោយ។May be an image of 1 person and text that says 'M MAIN STAND 401'

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖”#ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីការតស៊ូរបស់ប្អូនស្រី ប៊ូ សំណាង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយ 5.000 ម៉ែត្រ ដែលគាត់មិនបានទទួលជ័យជំនះក៏ពិតមែន តែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់ ខ្ញុំបាទសូមប្រកាសថានិងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន  5 លានរៀល) ????????ដើម្បីជាការលើកទឹកចិត្ត ដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេ ទោះជាប្អូនស្រីរត់ដល់គោលដៅក្រោយគេក៏ដោយ បងស្រឡាញ់នឹងការតស៊ូរបស់ប្អូនស្រីណាស់ សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀត សង្ឃឹមថាថ្ងៃណាមួយប្អូននឹងទទួលបានជ័យជំនៈ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរខ្មែរអាចធ្វើបាន។
ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំ បាទ ស្រីចាន់ថន????????❤️????

Greetings, dear compatriots,
The struggle of Bou Samnang, a 5,000-meter runner, she did not win, but she was able to win the hearts of thousands thousand of people. So for an encouragement, I will sponsor you $1,250 since you did not give up the goal, even though you finished the goal as the last runner. I love your commitment, so please try harder, hope that one day you will get victory. Khmer loves Khmer, Khmer supports Khmer, Khmer promotes Khmer, Khmer can do it.
With the most respect and love from me, Srey Chanthon ????????❤️????
#kunkhmerworldchampion
#Ilovecambodia #IloveKunKhmer #Sreychanthorn #JetGroup #Cambodia #KunKhmer #Cambodiamartialarts”។

ការតស៊ូលះបង់របស់កីឡាការនីរត់ប្រណាំងរូបនេះ បានល្បី ដល់សារព័ត៌មានចុះផ្សាយព្រោងព្រៀត អំពីការតស៊ូ មិនបោះបង់ចោល បើទោះបីដឹងថាខ្លួន មិនបានទទួលជ័យជំនះយ៉ាងក៏ដោយ ក៏នៅតែខំឱ្យដល់ទីផងដែរ៕