ថ្វីបើការបើកព្រឹត្តិការណ៍សុីហ្គេមនឹងសល់២ថ្ងៃទៀតក្តី តែចាប់ពីថ្ងៃទី២៩មេសា មក មានកីឡាមួយចំនួនបានចាប់ផ្តើមយុទ្ធនាការដណ្តើមមេដាយ ជាបណ្តើរៗហើយ ដោយម្សិលមិញនេះ ម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣ក៏បានរកឃើញហើយផងដែរ។
កីឡាការិនីរបស់វៀតណាម Pham Thanh Phuong Thao និង Ton Nu Hong An បានក្លាយជាអត្តពលិកឈ្នះមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ ពួកគេទទួលបានជ័យជម្នះលើប្រភេទកីឡាអុកចត្រង្គវិញ្ញាសា Women’s Double រយៈពេល៦០នាទីកាលពីម្សិលមិញ។
ចំពោះវិញ្ញាសារអុកចត្រង្គនេះបែកចែកជា៧ប្រភេទ៖
- Men’s Singles រយៈពេល៥នាទី
- Men’s Singles រយៈពេល៦០នាទី
- Men’s Doubles រយៈពេល៦០នាទី
- Men’s Triples រយៈពេល៦០នាទី
- Men’s Quadruples រយៈពេល៦០នាទី
- Women’s Singles រយៈពេល៦០នាទី
- Women’s Double រយៈពេល៦០នាទី
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍ផ្លូវការរបស់សុីហ្គេមនឹងចាប់ផ្តើមពិធីបើករបស់ខ្លួនចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕










